អាថ៌កំបាំងដ៏អស្ចារ្យនៅរមណីយដ្ឋានវប្បធម៌សហស្រលិង្គក្បាលស្ពាន

561

សៀមរាបៈ តំបន់ទេសចរណ៍មានលក្ខណៈជាធម្មជាតិ លាយចម្រុះជាមួយវប្បធម៌ទាក់ទងជាមួយជំនឿរបស់​ខ្មែរសម័យអង្គរ ដែលពេលនេះបានទទួលការចាប់អារម្មណ៍យ៉ាងពិសេសពីអ្នកមកកម្សាន្តទីនេះ។ ក្បាល​ស្ពានជារមណីយដ្ឋានមួយដែលមានសម្រស់ស្អាត និងជាប់ទាក់ទងជាពិសេសជាមួយជំនឿខ្មែរសម័យបុរាណ​ត្រូវបានដាក់ឈ្មោះថា សហស្រលិង្គក្បាលស្ពាន ជាកន្លែងដែលមានរូបសិវលិង្គ១០០០នៅបាតស្ទឹង និង​មានចម្លាក់ល្អៗជាច្រើនជាទៀត។

ទីនេះ មានចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីភ្នំគូលែនភាគនិរតី បើគិតពី​ប្រាសាទ​បន្ទាយស្រីមានចម្ងាយ១៨គីឡូម៉ែត្រ។ នៅទីនេះ មានចម្លាក់លិង្គព្រះឥសូរ និង​យោនី​នៅព្រះនា​ង​ឧមា​​រាយនៅបាតស្ទឹងចម្ងាយ២០០ម៉ែត្រតាមច្រាំង និងនៅលើជញ្ជាំងខ្លះៗផង។

រមណីយដ្ឋាននេះ មានលក្ខណៈពិសេស៣យ៉ាង នៃ​ចម្លាក់​ថ្ម​នៅ​បាត​ស្ទឹង​នោះ ទី១​ចម្លាក់​លិង្គ​ជា​ច្រើន​​ដែល តម្រៀប​គ្នា​យ៉ាង​ល្អ​នៅ ជាប់​ផ្ទៃ​ថ្ម, ​ទី២គឺជា​ចម្លាក់​លិង្គព្រះឥសូរ និង​យោនី​ព្រះ​នាង​ឧមា, ទី៣គឺជា​ចម្លាក់​​ពិពណ៌នា អំពី​ដំណើររឿង របស់​អាទិទេព និង​សត្វផ្សេងៗដែលជា​ជំនិះ​របស់​ទ្រង់។

ចម្លាក់ ភាគច្រើន​នៅ តំបន់​ក្បាលស្ពាន​គឺ ចាប់ផ្ដើម កសាងឡើង​នៅក្នុង​សតវត្ស​ទី១១ រជ្ជកាល ព្រះបាទ​សូរ្យ​វរ្ម័នទី១ រហូតដល់​រជ្ជកាលព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័នទី២ដែលបានកសាងរួចរាល់ជាស្ថាពរ ។

លិង្គ​ដែល ឆ្លា​ក់នៅ បាត​ស្ទឹង​លើ​ជម្រាល​ភ្នំ​គូលែន​នេះ ត្រូវគេ​ជឿថា​ជាវ​ត្ថុ ធ្វើឱ្យ​ទឹកស្ទឹង ក្លាយជា​ទឹក​ពិសិដ្ឋ ដែល​ហូរ​ចូលទៅក្នុង​បារាយណ៍​ខាង​កើតហើយ​បែក​ជា​ស្ទឹង​​ពួក និង​ស្ទឹង​សៀមរាប ​សម្រាប់​ជាប្រភពទឹកស្រោចស្រព​ផលដំណាំ​របស់ប្រជា​ពលរ​ដ្ឋ​​​ខ្មែរ​គ្រប់​ជំនាន់​។ក្រៅពីនេះចម្លាក់នៅ​ច្រើន​កនែ្លង​មាន​រូប​ព្រះនារាយណ៍​ ផ្ទុំ​កណ្តាល​​មហាស​មុទ្រនា​អន្ត​រ​កប្ប​មួយ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍​តាមផ្កាឈូក​មួយទង​ដើម្បី​បង្កើត​លោកថ្មី។ អត្ថបទ : អៀង ពិសី

Comments

comments