យុវជន និងសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម មុនចេញទៅចូលរួមក្នុងកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤

254

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មុនពេលទៅ ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧។កម្មវិធីយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដែលមានប្រទេសចំនួន៥ជាគោលដៅ។ កម្មវិធី នេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ក្នុងគោលបំណងផ្តល់ឱកាស ដល់យុវជនដូចជាពង្រឹងលើ កិច្ចសហប្រតិបត្តិការទំនាក់ទំនង ការរៀនធ្វើការជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍នានា និងចែករំលែកចំណេះដឹងផ្សេង ដោយរដ្ឋាភិបាលជប៉ុន និងមានការចូលរួមពីរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ានផងដែរ ៕

Comments

comments