បុណ្យសមុទ្រ ឆ្នាំ២០១៧នេះប្រព្រឹត្តទៅក្រោមប្រធាបទ “ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន”នៅខេត្តកែប

696

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ និងមានលោក កែន សត្ថា អភិបាលខេត្តកែប ជាអនុប្រធានអចិន្ត្រៃយ៍ រួមទាំងអនុប្រធាន និងសមាជិកជាច្រើនរូបទៀត។ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» ដែលព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ នឹងប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ នៅមុខសាលាខេត្តកែប។ ក្នុងសេចក្ដីសម្រេចដដែលបានបន្តថា គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧នេះ មានលេខាធិការដ្ឋានចំនួន ១ និងអនុគណៈកម្មការចំនួន៥ទៀត រួមមាន៖
១៖ អនុគណៈកម្មការឃោសនាផ្សព្វផ្សាយ តាំងពិព័រណ៍សមិទ្ធផលនានា និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ក្រុមតន្ត្រីចល័តពេលថ្ងៃ មហោស្រពម្ហូបអាហារ និងតុបតែលម្អក្នុងពិធីបុណ្យ។
២៖ អនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈ និងព្យុហយាត្រា។
៣៖ អនុគណៈកម្មការរៀបចំខ្លឹមសារ និងកិច្ចប្រជុំពាក់ព័ន្ធ។
៤៖ អនុគណៈកម្មការរៀបចំកីឡាលើទឹក និងកីឡាលើឆ្នេរ។
៥៖ អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់។

សូមអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលមានដូចខាងក្រោមនេះ៖

 

Comments

comments