(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះនៅភោជនីយដ្ឋាន អ៊ុយ គុយទាវ(បឹងកេងកង) និងមានការរៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យមានការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ។ ការរៀបចំឲ្យមានការប្រកួតប្រជែងរកអង្ករល្អបំផុត គឺដើម្បីស្វែងរកអ្នកទទួលជ័យលាភីអង្ករ ដែលមានគុណភាពល្អបំផុត យកទៅប្រកួតប្រជែងជាមួយប្រទេសនានាក្នុងកម្មវិធីការប្រកួតអង្ករល្អបំផុតលើពិភពលោកលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ាកាវ ប្រទេសចិននេះបើតាមសហព័ន្ធស្រូវអង្ករបានប្រាប់ឲ្យដឹង ។
អង្ករដែលនឹងត្រូវយកមកប្រកួតស្វែងរកជ័យលាភីមាន ៣ប្រភេទដូចខាងក្រោម៖
១. ជ័យលាភីលើអង្ករក្រអូបប្រណិត (Premium Fragrant Rice)
២. ជ័យលាភីលើអង្ករក្រអូប (Fragrant Rice)
៣. ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice)៕