(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាទៅលើរបៀវារៈសំខាន់មួយចំនួន។
របៀបវារៈដែលលើកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកនេះរួមមាន៖
១- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិការទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ។
៣- បញ្ហាផ្សេងៗ ៖សំណើរសុំការយស់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីិសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១- កិច្ចព្រមព្រាងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហឹបុរី ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.២- កិច្ចព្រមព្រាងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.៣- កិច្ចព្រមព្រាងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌិពើរតួននៃប្រទេសប្រ៊ុយណេដារូសាឡឹម ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.៤- កិច្ចព្រមព្រាងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
៣.៥- ធម្មនុញ្ញមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី(ADPC)៕