(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍ចេញពីក្រុមឈ្មួញឈើបានខ្សឹបប្រាប់អោយដឹងថា មេព្រៃកំពង់ឆ្នាំងមួយរូប ដែលគេស្គាល់ថាឈ្មោះ ឌីន បានធ្វើសកម្មភាពចាប់រថយន្ត តូរីស ពណ៌ផ្ទៃមេឃកែច្នៃលួចបង្កប់ឈើប្រណីតធ្នង់មួយគ្រឿង(ធ្យូងពីលើ ធ្នង់ពីក្រោម) ស្ថិតនៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងដោយបានជំរិតទារប្រាក់ទាំងកណ្តាលថ្ងៃត្រង់ចំនួន២០០០$(ពីរពាន់ដុល្លា)គ្មានខ្លាចរអា ហើយបើឈ្មួញមិនឲ្យប្រាក់ទេនោះ គេនឹងមានវិធានការបញ្ជូនឡានដឹកឈើនេះទៅថ្នាក់លើ។
ក្នុងពេលចាប់រថយន្តខាងលើនេះ លោកឌីន បានធ្វើសកម្មភាពជំរិតទារប្រាក់តាំងពី១១ព្រឹក រហូតដល់ម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ទើបឈ្មួញយល់ព្រមប្រគល់លុយតាមប្រព័ន្ធផ្ទេរប្រាក់អ៊ីម៉ាន់នី(E-money) ឲ្យលោកឌីន ដើម្បីថ្នូរនឹងការដោះលែងឲ្យបន្តដំណើរទៅដោយរលូន ។
ប្រភពបានបន្តអោយដឹងថាការដែលលោកឌីន ជំរិតប្រាក់រហូតដល់២ពាន់ដុល្លារពីម្ចាស់រថយន្តដឹកឈើខាងលើ ដោយសារ កាលពីគ្រាកន្លងមកជាញឹកញាប់ រថយន្តនេះចូលបង់លុយឲ្យគាត់តែ៤ទៅ៥ពាន់រៀលប៉ុណ្ណោះ ដោយកុហកថា ជាឡាននេះដឹកតែធ្យូង ដឹកអុស ប៉ុណ្ណោះ។
លុះមកដល់ពេលនេះ ត្រូវបែកការណ៍ ថាដឹកឈើប្រណិតទើបលោកឌីន ក៏ធ្វើសកម្មភាពទារលុយសរុបស្រង់ដើមតែម្តង។
ប្រភពខ្សឹបប្រាប់អោយដឹងទៀតថា លោកឌីន ត្រូវជាប្អូនរបស់លោកថោង វ៉ាន់វីរ៉វុឌ្ឍី និងជាអ្នករកសេដ្ឋកិច្ចឲ្យលោក ថោង វ៉ាន់វីរ៉ាវុទ្ធីនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ហើយគេនៅមិនទាន់ដឹងច្បាបស់ថា តើលោកឌីន ជាមេព្រៃកំពង់ឆ្នាំងពិត ឬមិនពិតនៅឡើយទេ។
ពាក់ព័ន្ធនិងសេចក្តីរាយការណ៍ពីប្រភពព័ត៌មានខាងលើកាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ អ្នកដែលមានលេខទូរសព្ទ័លើប័ណ្ណវេរលុយអ៊ីម៉ានីបានអោយដឹងថា រូបគាត់ពិតជាបានវេរលុយចំនួន២០០០ដុល្លាអោយបុរសម្នាក់ដែលអះអាងថាជាមេព្រៃកំពង់ឆ្នាំង ឈ្មោះ ឌីន កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ពិតមែន ដោយក្រដាស់វេលុយមួយសន្លឹកមានទឹកប្រាក់ចំនួន១០០០$ និងមួយសន្លឹកទៀតមានទឹកប្រាក់១០០០ទៀត។
ករណីនេះផងដែរ លោក ហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដែលមានសមត្ថកិច្ចគ្រប់គ្រងនៅចំណុចដែលឃាត់រថយន្តជម្រិតយកប្រាក់នោះ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះ ពេលអ្នកកាសែតសួរបំភ្លឺ លោកបានធ្វើការបដិសេធថាលោកមិនបានដឹងឡើយ ។ ដោយឡែក លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ បានប្រាប់អ្នកកាសែតថា ករណីនេះលោកនឹងធ្វើការស្រាវជ្រាវ។
គួររំលឹថា៖ ករណីឈ្មោះឌីនដែលអះអាងថាជាមេព្រៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងឃាត់រថយន្តដឹកឈើប្រណិតជំរិតទារប្រាក់នេះមិនមែនទើបតែកើតមានមួយលើកនេះទេ គឺបានកើតមានជាច្រើនលើកមកហើយ ដូចជាកាលពីប៉ុន្មានខែមុន ក្នុងអំឡុងខែមិថុនា/២០១៧/ឈ្មោះឌីន នេះបានឃាត់រថយន្តយីដឹកឈើប្រណិតជំរិតទាប្រាក់ចំនួន៣០០០$(បីពាន់ដុល្លា)ចំណុចស្នាក់រដ្ឋបាលព្រឈើស្រុកបរិបូរណ៍(ត្រពាំងចាន់)នេះដែរ។ លុះក្រោយមករយៈពេលបានប៉ុន្មាន៣ថ្ងៃក៏បានចាប់រថយន្តយីឌុបដឹកឈើប្រណិតមួយគ្រឿងទៀតជំរិតទាប្រាក់ដែលប្រមាណ៣០០០$ទៀតដែលមានម្ចាស់ឈ្មោះថាចែនីនៅខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវបានបែកការដល់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ទើបលោកថោង វ៉ាន់វីរ៉ាវុឌ្ឍីបញ្ជាអោយចាប់តែម្ដងទៅ។
ករណីមេព្រៃកំពង់ឆ្នាំងឈ្មោះ ឌីនល្បីខាងដេញប្រម៉ាញ់ចាប់រថយន្តដឹកឈើជំរិតទារប្រាក់នេះត្រូវបានប្រជាពលរដ្ឋរិះគន់និងដាក់ការសង្ស័យថាមានប្រយោជន៍ដល់ថ្នាក់លើហើយទើបមិនមានការដកឬដូរបុគ្គលឈ្មោះឌីននេះចេញពីអង្គភាពបែបនេះ៕