អតីតតារាសម្ដែងអ្នកនាង តាត ម៉ារីណា ត្រូវបានគេធ្វើអោយខូចសម្រស់ដោយទឹកអាស៊ីត តាំងពីអ្នកនាងអាយុ ១៦ទៅ១៧ឆ្នាំ មូលហេតុយ៉ាងណានោះ អ្នកនាង ស៊ិន ឧត្តមផ្លា សុំមិនធ្វើការអធិប្បាយទេ ដោយយើងលើកយកតែជីវិតបច្ចុប្បន្នរបស់អ្នកនាងយកមកនិយាយ។
អ្នកនាង តាត ម៉ារីណា បន្ទាប់ពីរងគ្រោះដោយទឹកអាស៊ីត អ្នកនាងបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០០០ ពេលនោះអ្នកនាង តាត ម៉ារីណា ទើបតែមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ។ ពេលទៅដល់ទឹកដីសហរដ្ឋអាមេរិក អ្នកនាង តាត ម៉ារីណា ហាក់បីដូចជាបានកើតជាថ្មីម្តងទៀត អ្នកនាងត្រូវបានវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់នៅក្នុងការកែសម្ផស្សដែលខូចដោយទឹកអាស៊ីត ដែលបានកែប្រែមុខមាត់អ្នកនាងអោយក្លាយទៅជាមនុស្សថ្មី។
អ្នកនាង តាត ម៉ារីណា មានភ័ព្វវាសនារៀបការបានស្វាមីជាជនជាតិបរទេស សព្វថ្ងៃនេះអ្នកនាងមានកូនពីរនាក់ ប្រុសមួយ ស្រីមួយ ហើយរស់នៅប្រកបដោយសុភមង្គល។ បច្ចុប្បន្ននេះអ្នកនាង តាត ម៉ារីណា កំពុងតែរស់នៅ បូស្តុន រដ្ឋម៉ាសាជូហ្សេត សហរដ្ឋអាមេរិក។ ចង់ដឹងថាតើសម្រស់របស់អ្នកនាង តាត ម៉ារីណា ពីមុន និងបច្ចុប្បន្នខុសគ្នាយ៉ាងណានោះ សូមអញ្ជើញទស្សនារូបភាពទាំងអស់គ្នា ។
ខាងក្រោមនេះមានរូបភាពអ្នកនាង និងកូនប្រុសស្រីដ៏ស្រស់ស្អាតរបស់អ្នកនាង៕