សកម្មភាពក្រុមការងារមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បន្តចុះសិក្សាអំពីសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិជុំវិញបឹងទន្លេសាប ស្ថិតតាមផ្លូវជាតិលេខ 6 ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលមានលក្ខណៈជាទេសចរណ៍ធម្មជាតិបែបកែច្នៃ និងអេកូទេសចរណ៍ធម្មជាតិ ។ ក្រុមការងារ បានចុះសិក្សា និងជួបពិភាក្សាជាមួយប្រធានគ្រប់គ្រងរដ្ឋបាលនៃតំបន់រមណីយដ្ឋាន បឹងសំរឹទ្ធិបែបធម្មជាតិកែច្នៃ និងប្រធានសហគមន៍ទេសចរណ៍បឹងរំពេរ ទេសចរណ៍បែបធម្មជាតិ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះដែរប្រធានសហគមន៍ ក៏បានស្នើសុំអោយក្រសួងស្ថាប័នពាក់ព័ន្ធនានា ជួយផ្សព្វផ្សាយឲ្យទូលំទូលាយអំពីការលើកកម្ពស់តម្លៃអេកូទេសចរណ៍ជុំវិញបឹងទន្លេសាបនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាឲ្យបានកាន់តែច្រើន៕