ការដាំរុក្ខជាតិក៏ជា កត្តាមួយផ្នែកដែរ ក្នុងការ ជួយអោយ យើងមាន សុខភាពល្អ ព្រោះ អី តាមប្រភេទ រុក្ខជាតិខ្លះ ត្រូវបានផ្ទុក ទៅដោយ សារធាតុ ផ្សេងៗ ដែលជួយ សម្អាតជាតិពុល នៅក្នុង បរិយាកាស បានដល់ទៅ 80 ភាគរយ ព្រមទាំងជួយ អោយយើង គេងលង់ យ៉ាងស្រួល ថែមទៀតផង។ យ៉ាងណាមិញ តើអ្នក ទាំងអស់គ្នា មានដឹង ទេថា តើរុក្ខជាតិ ប្រភេទអ្វីខ្លះ ដែលយើង គួរតែដាំ នៅក្នុងផ្ទះ ដើម្បីអោយវា ជួយសម្អាត ជាតិពុល ឬខ្យល់កខ្វក់ នៅក្នុង បរិយាកាសបាន? ចង់ដឹងអោយ កាន់តែ ច្បាស់នោះ សូម តាមដាន នៅខាង ក្រោមនេះ៖
១. ប្រទាលកន្ទុយក្រពើ
២. ប្រទាលពស់
៣. ដើមផ្កាម្លិះ
ចំពោះរុក្ខជាតិទាំងបីខាងលើនេះប្រសិនបើអ្នកដាំនៅក្នុងផ្ទះវានឹងជួយ៖
• ធ្វើអោយក្លិន កាន់តែប្រសើរ
• កំចាត់ជាតិពុល ពីក្នុងខ្យល់
• កាត់បន្ថយស្រ្តេស
• ជួយសម្រួលបញ្ហាឈឺក្បាល
• ជួយសម្រួលប្រព័ន្ធនៃខួរក្បាល
• បញ្ជៀសពី ជម្ងឺសាយ និងជម្ងឺ ផ្សេងៗទៀត
• ជួយនិង ជួយអោយអ្នកគេងលក់យ៉ាងស្រួស៕