សៀម ស្រីណុច បង្ហាញរូបថតស្វាមី និងកូនស្រី!

369

អតីតតារាចម្រៀង នឹងសម្តែងអ្នកនាង សៀម ស្រីណុច ដែលគេចាត់ទុកថាជាស្រីស្អាតក្នុងចំណោមស្រីស្រស់ទាំង4នាក់មានអ្នកនាងស្រី តូចចំណាន​ ឡាយ លក្ខិណា ពេជ្រ ច័ន្ទបូរមី និងរូបនាង។ ប៉ុន្តែពេលនេះ អ្នកនាងបានបង្ហោះរូបភាពក្រុមគ្រួសារ និងកូន​ស្រីមិនថា នៅស្រុកខ្មែរ ឫនៅកាណាទេ…។

អ្នកនាង សៀម ស្រីណុច គឺជាតារាចម្រៀងដែលមានសំឡេងប្រហាក់ប្រហែលគ្នាទៅហ្នឹងតារាចម្រៀងជើងចាស់គឺអ្នកស្រី មាស សុម៉ាលី ។  អ្នកនាង សៀម ស្រីណុច ចូលប្រឡូកក្នុងពិភពសិល្បៈនៅក្នុងឆ្នាំ ១៩៩៨ ហើយអ្នកនាងក៏ធ្លាប់ថតចម្រៀងកាយវិការជាច្រើន អោយផលិតកម្មក្នុងស្រុកក៏ដូចជាផលិតកម្មនៅក្រៅស្រុកផងដែរ។  មិនតែប៉ុណ្ណោះតារារូបនេះ ក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់ជាកំពូលស្រីស្អាតផងដែរ កាលពីទសវត្សរ៍ ២០០០ ក្នុងចំណោមស្រីស្អាតទាំងបួន ដែលមានដូចជា ស្រី តូចចំណាន ពេជ្រ ច័ន្ទបូរមី សៀម ស្រីណុច និង ឡាយ លក្ខិណា  ។

អ្នកនាង សៀម ស្រីណុច បានលាឈប់ពីសិល្បៈនៅក្នុងឆ្នាំ ២០០៣ ហើយអ្នកបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី ដែលរស់នៅប្រទេសកាណាដានៅក្នុងឆ្នាំ ២០០៦។  អ្នកនាង សៀម ស្រីណុច បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯប្រទេសកាណាដានៅក្នុងឆ្នាំ ២០០៧ សព្វថ្ងៃនេះអ្នកនាងមានកូនស្រីម្នាក់ និងរស់នៅប្រកបដោយសុភមង្គល ជាមួយគ្រួសារនៅប្រទសកាណាដា៕

Comments

comments