នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅនេះ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជាផ្លូវការជើងហោះហើរថ្មីរបស់ក្រុមហ៊ុន Lanmei Airline នៅសណ្ឋាគារ The Western Chuson នាទីក្រុងសេអ៊ូល ជាមួយនឹងបណ្ដាថ្នាក់ដឹកនាំព្រលានយន្ដហោះ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាច្រើនរបស់កូរ៉េ ។
គួរបញ្ជាក់ផងដែរថានៅខែមករា ដើមឆ្នាំ២០១៨នេះ ជើងយន្ដហោះ ហោះហើរ កម្ពុជា-កូរ៉េខាងត្បូង នឹងកើនដល់៧០ជើងទាំងទៅទាំងមក ក្នុងមួយសប្តាហ៏ បន្ទាប់ពីដំណើរការក្រុមហ៊ុនយន្តហោះថ្មី Lanmei Airline ដែលជាការឆ្លើយតបនឹងគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តៅអូសទាញ និងជម្រុញកំណើនភ្ញៀវទេសចរណ៏ឲ្យបានតាមការគ្រោងទុក ៧លាននាក់ក្នុងឆ្នាំ២០២០។
បច្ចុប្បន្នជើងហោះហើរពីកូរ៉េទៅកម្ពុជាមានការតភ្ជាប់ពីព្រលានយន្ដហោះអន្ដរជាតិ អ៊ិនឆន់ ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសៀមរាប, ពីព្រលានយន្ដអន្ដរជាតិគីមហេ ទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប ហើយនៅដើមឆ្នាំក្រោយនេះ ក៏នឹងមានពីទីក្រុង អ៊ិនឆន់ ទៅខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលមករស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង៕