មេដឹកនាំអាស៊ានស្នើអាមេរិក បន្តផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតអាស៊ាន ដើម្បីពង្រឹងភាពជាអ្នកដឹកនាំវ័យក្មេង

123

(ម៉ានីល, ហ្វីលីពីន)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនង​ដៃ​គូ​សន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលធ្វើឡើង​នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន មេដឹកនាំប្រទេសអាស៊ានទាំង១០ បានស្នើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតនៅក្នុងប្រទេសសមាជិកអាស៊ាន ដើម្បីបន្តពង្រឹងភាពជាអ្នកដឹកនាំវ័យក្មេង និងការកសាងសមត្ថភាពយុវជន និង​ស្រ្តី។

ក្នុងកិច្ចប្រជុំនោះ មេដឹក​នាំអាស៊ាន បានស្វាគមន៍ចំពោះការបញ្ជាក់ពីការប្តយេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការជំរុញភាពជាដៃគុយុទ្ធ​សាស្រ្ត​អាស៊ាន សហរដ្ឋអាមេរិក និងការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ជាពិសេស​ការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។

មេដឹកនាំអាស៊ាន បានវាយតម្លៃ​ខ្ពស់​ចំពោះគំនិតផ្តួចផ្តើម ស្តីពីការតភ្ជាប់អាស៊ាន សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម ដើម្បី​បង្កើន​ទំហំសេដ្ឋកិច្ច និងបង្កើនឱកាសការងារសម្រាប់ប្រជាជន នៃតំបន់ទាំងពីរ។

កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ​នៃប្រទេសអាស៊ាន កានធ្វើការស្វាគមន៍ ចំពោះការបង្កើតមជ្ឈមណ្ឌលតភ្ជាប់អាមេរិក-អាស៊ាន នៅទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងការដាក់ឲ្យដំណើរការនូវក្របខណ្ឌតភ្ជាប់អាមេរិក-អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ​២០១៦។

មេដឹកនាំអាស៊ាន អាមេរិក បានប្តេជ្ញាខ្ពស់ទៅលើការអនុវត្តផែនការសកម្មភាព ទាំងពេលបច្ចុប្បន្ននិងទៅអនាគត លើយន្តការដែលមានស្រាប់និងលើគ្រប់វេទិកាទាំងអស់។ មេដឹកនាំអាមេរិក និងអា​ស៊ាន បានប្តេជ្ញារួមគ្នាក្នុងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង តាមរយះការហ៊ុព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញ​វត្ថុ និងការផ្តាច់ទំនាក់ទំនងការទូតការទូតជាមួយកូរ៉េខាងជើង។

លោកប្រធានាធិបតីអាមេរិក បានស្នើឲ្យអាស៊ានបង្កើនកិច្ចសហប្រតិបតិការលើវិស័យសេដ្ឋកិច្ច ពោលគែកាលពីឆ្នាំ២០១៦កន្លងទៅទំហំសេដ្ឋកិច្ចអាស៊ាន អាមេរិកជាង ២១១ពាន់លានដុល្លាអាមេរិក។ ជាមួយគ្នានេះប្រធានាធិបតីអាមេរិក បានសន្យានៅតែគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន។

ជា​មួយគ្នានេះប្រមុខរដ្ខាភិបាលអាមេរិក និងអាស៊ាន បានឈានទៅអនុម័តលើសេចក្តីថ្លែងការណ៍ នៃការប្រារព្វខួបលើក ទី៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន អាមេរិក និងទៅដៅទៅអនាគត។

ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ាន រួមទាំងសម្តេចតេជោ ហ៊ុន សែន សុទ្ធតែថ្លែងសុន្ទរកថា គន្លឹះទៅកាន់មេដឹក​នាំ​អាមេរិក៕

 

Comments

comments