សមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន គឺដោយសារកម្ពុជាមានសន្តិភាព (សម្តេច ទៀ បាញ់)

134

(កាណាដា)៖ ឆ្លៀតក្នុងឱកាសអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅទីក្រុង វែនគូវឺ ប្រទេសកាណាដា នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកស្រី បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូន អណិកជនខ្មែរ ជាសមាជិក សមាជិការ គណបក្សប្រជាជានកម្ពុជា រស់នៅទីក្រុងវែនគូវឺ ប្រទេសកាណាដា ដែលបានចូលរួមគាំទ្រគណបក្សប្រជាជានកម្ពុជាគ្រប់កាលៈទេសៈ។

លោក ព្រហ្ម បែនផល្លី ប្រធានសាខាបក្ស គណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត ប៊ីស៊ី ក្រុងវែនគូវឺ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សាខាបក្សគណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត ប៊ីស៊ី ក្រុងវែនគូវឺ ប្រទេសកាណាដា បានបង្កើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ដែលមានសមាជិកបក្សចំនួ៨៥នាក់។

ចំណែកឯ លោក នង អៀសុជាតិ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត អាល់ប៊ែត បានបញ្ជាក់ឲ្យដឹងថា សាខាបក្សគណបក្សប្រជាជាន
កម្ពុជាប្រចាំខេត្ត អាល់ប៊ែត ក្រុងវែនគូវឺ បានបង្កើតឡើង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ដែលមានសមាជិកបក្សចំនួន៨០នាក់។

ថ្លែងសំណេះសំណាលមួយបង សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជានៅទីក្រុងវែនគូវឺ ប្រទេសកាណា នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល ទទួលបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជា មាន សុខ សន្តិភាព ពេញលេញនៅទូទាំងប្រទេស។

សម្តេច ទៀ បាញ់ បានបញ្ជាក់ទៀតថា សន្តិភាព រួមនិងអ្វីៗទាំងអស់ដែលមានការរីកចំរើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺបានកើតមានឡើងដោយសារស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាអោយបានទៅថ្ងៃអនាគត។

ទាក់ទងទៅនឹងការបញ្ជូនកំលាំងកងទ័ពមួកខៀវកម្ពុជា ចេញទៅបំពេញបេសកកម្មនៅបរទេស សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ដោយបានយល់ពីតំលៃនៃសន្តិភាព ទើបកម្ពុជាសំរេចបញ្ជូនកំលាំង ទៅចូលរួមថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទៅកាន់បណ្តាលប្រទេសនានាលើពិភពលោក ដែលរយៈពេលកន្លងមកកម្ពុជា បានបញ្ជូនកំលាំងកងទ័ពមួកខៀវទៅបរទេសជាង៥០០០នាក់ ក្នុងនោះមានកំលាំងជានារីកងទ័ពមួកខៀវជាង២០០នាក់ផងដែរ៕

Comments

comments