អ៊ឹមជីវា ស្នើរអោយអ្នកសិល្ប:គ្រប់ផ្នែក មកចុះឈ្មោះ ដើម្បីទទួលកាត

205

លោកអ៊ឹម ជីវាបានប្រកាសថាក្នុងនាម​ខ្ញុំបាទជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សិល្បករ​លិល្បការនីទាំងល្បីទាំងមិនល្បី សិល្បករ​ថ្មីចាស់និងសិល្បករចាស់គ្រប់ទម្រង់ទាំងអស់មិន​ថាបុរាណសម័យ តារាសម្តែង,  តារាចំរៀង , ក្រុមរាំ , ក្រុមរបាំ , តារាកំប្លែង , ពិធីករ ពិធីការនី , ល្ខោនបាសាក់ ល្ខោនខោល យីកេ.ល. សូមមេត្តាមកចុះឈ្មោះនៅសមាគមសិល្បករខ្មែរ ។

ក្រៅពីនេះលោកបានថ្លែងថាលោក-អ្នកក៏ អាចមកទំនាក់ទំនង នៅហាង ចន ច័ន្ទសាឡន ខាងលិចឡឺប្រេស៊ីដង់ ជិតស្តុបសន្ធរមុខ ។ដើម្បីងាយស្រួលទទួលបានបានកាតសិល្បៈ ជាមាជិកពេញសិទ្ធដើម្បីបំពេញតួនាទីបានពេញលេញក្នុងនាមជាសិល្បករខ្មែរ និងដើម្បីងាយស្រួលក្នុងការគ្រប់គ្រងថាអ្នកណាជាសិល្បករ អ្នកណាមិនមែនសិល្បករ មួយវិញទៀតដើម្បីចង់បញ្ជៀសរាល់ពត៌មានទាំងឡាយណាដែលសិល្បៈមួយចំនួនតូច តែងតែយកសិល្បៈជាឈ្នាន់ ដើម្បីបំភាន់ភ្នែកមហាជន ដែលនាំអោយខូចកិត្តិយសមុខមាត់សិល្បៈដទៃទៀត ដែលគេជាបុគ្គលសិល្បៈស្រលាញ់ និងបំរើសិល្បៈពិតប្រាកដក្នុងសង្គមជាតិ ។

អាស្រ័យដូចបានជំរាបជូនខាងលើនេះលោកជីវាថាសូមសិល្បករសិល្បៈការនីទាំងអស់មេត្តាទៅចុះឈ្មោះតាមពេលវេលាសមគួរណាមួយ តាមតែអាចធ្វើទៅបាន   ។

Comments

comments