ធ្មេញមានសុខភាពល្អបានផ្តល់នូវ សោភណ្ឌភាពដ៏ស្រស់ស្អាត នៅពេលលោក-អ្នកញញឹម ឬនិយាយទៅកាន់អ្នកដទៃពោរពេញដោយទំនុបចិត្ត ប៉ុន្តែប្រសិនបើធ្មេញលោក-អ្នក មានបញ្ហាខ្មៅស្រអ័ព្ទ ប្រេះបែក ឬខួចជាដើម ពេលនេះលោក-អ្នកមិនចាំបាច់បារម្ភទេ ពីព្រោះមន្ទីរពេទ្យព្យាបាលធ្មេញម៉ាស្ទ័រឃែរ ដែលមានទីតាំងនៅផ្ទះលេខ៦៩១ ផ្លូវមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងបី ខណ្ឌចំការមន ភ្នំពេញ ប្រជុំដោយទន្តពេទ្យជំនាញទាំងខ្មែរ និងបរទេសអាចព្យាបាលធ្មេញជួនលោក-អ្នកបានយ៉ាងស្រស់ស្អាតដូចធម្មជាតិជាមួយ នឹងម៉ាស៊ីនបំពាក់ដោយឧបករណ៍ទំនើបៗបំផុត។
លោកជំទាវអេង លីគង់ប្រធានមន្ទីរពេទ្យព្យាបាលធ្មេញម៉ាស្ទ័រឃែរ បានមានប្រសាសន៍ថា មន្ទីរពេទ្យព្យាបាលធ្មេញម៉ាស្ទ័រឃែរបានបើកដំណើរការអាជីវកម្មចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០០៣ ដោយលោកជំទាវបានសហការគ្នាជាមួយ នឹងទន្តពេទ្យមានជំនាញាឯកទេសខាងធ្មេញមកពីបណ្តាលប្រទេសជាច្រើន ដូចជាទន្តពេទ្យមកពីប្រទេសជប៉ុន ពីលីពីន ថៃ ឥណ្ឌា ដែលពួកគាត់អាចនិយាយភាសាខ្មែរបានទៀតផង។
លោកជំទាវ បញ្ជាក់ថាសព្វថ្ងៃនេះ ម៉ាស្ទ័រឃែរ ផ្តល់នូវសេវាកម្មគ្រប់ប្រភេទទាំងអស់បែបលំដាប់ពិភពលោកពុំចាញ់ប្រទេសជឿនលឿនឡើយ ដោយប្រមូលផ្តុំអ្នកឯកទេសគ្រប់ផ្នែកគ្រប់ជំនាញ ដែលពួកគាត់មានជំនាញនិងបទពិសោធន៍ច្រើនលើបញ្ហានេះ។ ដូច្នេះគ្រប់អតិថិជនទាំងអស់មិនថាខ្មែរ ឬបរទេសអាចមកទទួលយកសេវាកម្មព្យាបាលធ្មេញតាមបច្ចេកវិជ្ជាទំនើបនៅទីនេះបានទាំងអស់ពាក់ព័ន្ធនឹងបញ្ហាម៉ាត់ធ្មេញក្នុងតម្លៃមួយដ៏សមរម្យ។
លោកដុកទ័រ ទៀង ឆ្នើមនាយករងមន្ទីរពេទ្យព្យាបាលធ្មេញម៉ាស្ទ័រឃែរ បានអោយដឹងថាគោលដៅចម្បងរបស់មន្ទីរពេទ្យព្យាបាលធ្មេញម៉ាស្ទ័រឃែរ គឺបានសហការគ្នាក្នុងការផ្តល់សេវាព្យបាលធ្មេញជួនប្រជាពលរដ្ឋខ្មែរទូទៅលើការថែទាំលំដាប់ពិភពលោកនេះទាំងដកដាក់ ពត់ឬតំរង់ធ្មេញ។ ទើបខ្ញុំចង់អោយប្រជាពលរដ្ឋខ្មែរទទួលបានសេវាថែទាំលំដាប់ពិភពលោកនេះឲ្យដូចជាបណ្តាលប្រទេសផ្សេងៗជឿនលឿនពុំថាអាស៊ី នឹងអឺរ៉ុបទេ។ពោល គឺខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋយើង ចំណាយពេលវេលាជិះយន្តហោះទៅព្យាលជំងឺនៅក្រៅប្រទេស ដោយចំណាយថវិកាច្រើននោះឡើយ ព្រោះនៅស្រុកខ្មែរក៏មានសេវាថែទាំម៉ាត់ធ្មេញស្តង់ដាអន្តរជាតិជាមួយនឹងតម្លៃធូថ្លៃទៀតផង ។
លោកដុកទ័រ ទៀង ឆ្នើមបានបញ្ជាក់ថា ទៅថ្ងៃអនាគតមន្ទីរពេទ្យព្យាបាលធ្មេញម៉ាស្ទ័រឃែរ នឹងបន្តពង្រីកសាខានៅតាមបណ្តាលខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ៕