ចាន់ ចរិយា បង្កើតមុខរបរច្រើនក្នុងពេលតែមួយ

418

មានតារាចម្រៀងតារាសម្ដែងជាច្រើន បានលាឈប់ពីសិល្បៈទៅរស់នៅឯប្រទេសផ្សេងៗ និងតារាខ្លះទៀតនៅតែបន្តអាជីពសិល្បៈរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែហាក់ដូចជាត្រូវបានគេបំភ្លេចចោលនាង ចាន់ ចរិយា ទោះបីនាងនៅប្រឡូកក្នុងវិស័យនេះក៏ដោយ។ មិនតែប៉ុណ្ណោះចរិយាត្រូវគេមើលឃើញថាកំពុងក្តោបក្តាប់មុខរបរច្រើនក្នុងដៃផងដែរ។

តារាចម្រៀង-សម្ដែង អ្នកនាង ចាន់ ចរិយា បានចូលប្រឡូកក្នុងពិភពសិល្បៈនៅក្នុងឆ្នាំ ១៩៩៨ អ្នកនាងគឺជាតារាចម្រៀង និងជាតារាសម្ដែងចម្រៀងកាយវិការជាច្រើនបទ អោយផលិតកម្មក្នុងស្រុក ក៏ដូចជាផលិតកម្មក្រៅស្រុកជាច្រើន ប៉ុន្តែតារារូបនេះហាក់ដូចជាឃ្លាតឆ្ងាយពីពិភពសារព័ត៌មាន ។

បច្ចុប្បន្នតារារូបនេះកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា អ្នកនាង ចាន់ ចរិយា នៅតែបន្តអាជីពជាតារាចម្រៀង សព្វថ្ងៃនេះក្រៅពីការងារសិល្បៈ អ្នកនាង ចាន់ ចរិយា ក៏មានទទួលរៀប សំអាងការ ល្ខោនបាសាក់ ភ្លេងសម័យ ដេគ័រផ្ទះ ផ្កាស្រស់ ថតវីដេអូ ថតសន្លឹក មានទទួលធ្វើម្ហូបការ និងពិធីជប់លៀងផ្សេងៗ៕

Comments

comments