(កំពង់ស្ពឺ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយស្នងការនគរបាលខេត្តកំពង់ស្ពឺ វេលា ម៉ោង ១៣និង០០នាទី ស្ថិតនៅដីឡូត៍ របស់ឈ្មោះ កែប ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សកម្មភាពចុះបង្ក្រាបរោងសិប្បកម្មគ្មានច្បាប់នេះ កម្លាំងចំរុះគណៈ កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួង មហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ ស្ពឺ ដឹកនាំសម្របសម្រួលដោយ លោក សឿ ឡងឌី តំណាងអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ដែលមានការចូលរួមមន្រ្តីតំណាងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងមន្រ្តីតំណាងមន្ទីរពាណិជ្ជកម្ម កម្លាំងផែនប្រឆាំងបទល្មើស កម្លាំងអធិការដ្ឋាននគរ បាលស្រុកឧដុង្គ អាជ្ញាធរមូលដ្ឋាន សរុបចំនួន ៣៥នាក់ ចុះពិនិត្យ ទីតាំងផលិតសំបកសាច់ក្រក។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ ស្ពឺ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ វីង ហ៊ុយ ភេទប្រុសអាយុ ៣៩ឆ្នាំ រស់នៅផ្សារអូឬស្សី រាជធានីភ្នំពេញ។ លោកបានបន្តថា វត្ថុធាតុដើមដែលត្រូវបានបង្ក្រាបនោះរួមមាន៖ ធុងប្រើរួចចំណុះ ១៥០គីឡូក្រាម ចំនួន ១៣០០ធុង ,ធុងប្រើរួចចំណុះ ២៥០គីឡូក្រាម ចំនួន ១០០ធុង ,ធុងអំបិលចំណុះ១៥០គីឡូក្រាម ចំនួន១០០០ធុង ,ហីត្រូសែន ៥០%ចំណុះ៣៥លីត្រ ចំនួន ២៩ធុងស្មើ១០០០លីត្រ ,ធុងពោះវៀន ប្រើប្រាស់បាន៣ធុង ប្រភេទ ២៥០គីឡូក្រាម ស្មើ៧៥០គីឡូក្រាម ,ធុងពោះវៀនប្រើប្រាស់បាន១៥ធុងប្រភេទ ១០០គីឡូក្រាមស្មើ១៥០០គីឡូក្រាម ,ធុងខ្លាញ់សរ សំរាប់លៀបលើក្រណាត់ច្រកស្រោម ១៣ធុងចំណុះ២៥ លីត្រស្មើ ៣២៥លីត្រ ,ថ្នាំលៀបអោយរអិល ៣ប៉ាវ ៧៥គីឡូ ក្រាម ,ទឹកពង្រីកពោះវៀន ២០ធុងស្មើរនឹង៧០០គីឡូក្រាម ,អីធឺរ៉ុក st50៥ធុងស្មើ ១៧៥០គីឡូក្រាម ,ធុងពោះវៀនចំនួន៦៥០ធុងស្មើ
៩០០០គីឡូក្រាម ,ស្រោមសាច់ក្រកស្ងួត ៦៤កេះតូច ស្មើ ៨០០គី ឡូក្រាម ,ស្រោមសាច់ក្រកស្ងួត ១៤កេះធំ ស្មើ ១៨២គីឡូ ក្រាម ,ស្រោមសាច់ក្រកផលិតរួច២០ដុំ ស្មើ ៤០គីឡូ ក្រាម ,ស្រោមសាច់ក្រកផលិតរួច៤ថង់ ស្មើ ១២គីឡូក្រាម ។
លោកបន្តទៀតថា វត្ថុធាតុដេីមទាំងនេះ ត្រូវបានយកមកពី ទីផ្សាររាជធានីភ្នំពេញមួយចំនួន និងមួយចំនួនទៀតនាំចូលមកពីប្រទេសចិន ផលិតផលសំរេចយកទៅលក់ នៅផ្សារអូឬស្សី និងតាមបណ្តារខេត្តនានា (សិប្បកម្មនេះគ្មានឈ្មោះទេ) ។
លោក សម សាមួន បានបញ្ជាក់ថា ទីតាំងសិប្បកម្មនេះគ្មានច្បាប់អនុញ្ញាតិ ការផលិតមានជាតិគីមីហាមឃាត់ និងទីតាំគ្មានអនាម័យប៉ះប៉ាល់បរិស្ថានទៀតផង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងប្រមូលយកទៅរក្សាទុកដេីម្បីរៀវចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕