នគរបាលប៉ុស្តិ៍គគីរល្បាតឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនប្រុសស្រីបាន២នាក់

183

(កណ្តាល)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលគគីរល្បាតតាមមូលដ្ធានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនប្រុសស្រីបានចំនួន២នាក់កាលពីវេលាម៉ោង២៣ និង២០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញ នៅចំណុចរោងចាំចំការស្វាយស្ថិតក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ.ខេត្តកណ្ដាល។ មុខសញ្ញាជនសង្ស័យប្រុសស្រីទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ១.ឈ្មោះ អឿន សុីណាត ភេទប្រុសអាយុ២២ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយនិង២ឈ្មោះគុណ.ឈុនណែតភេទស្រីអាយុ១៩ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ។ លោក វេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ធបាលគគីរបានឲ្យដឹងថាដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការបញ្ជាផ្ទាល់ពីលោក ប៉ា សំអិត អធិការនគរបាលស្រុកបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ឲ្យតាមបណ្តាប៉ុស្តិ៍ទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពមានលក្ខណៈសម្បត្តិទាំង៩យ៉ាងឲ្យមានប្រសិទ្ធភាព! ហើយនៅមុនពេលកើតហេតុរូបលោកបានដឹកនាំកម្លាំងចុះល្បាតគោលបំណងរក្សាការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ធតាមភូមិសាស្ត្រក្នុងដែនដីមូលដ្ធានដែលខ្លួនគ្រប់គ្រងដូចសព្វដង។ លុះមកដល់ត្រង់ចំណុចខាងលើក៍ប្រទះឃើញមុខសញ្ញារត់ចូលទៅសំងំក្នុងរោងយាមស្វាយមិនស្គាល់ម្ចាស់។ ភ្លាមនោះកម្លាំងនគរបាលបានព័ទចាប់ឃាត់ខ្លួនបានទាំង២នាកនិងធ្វើការឆែកឆេរដកហូតបានវត្ថុតាងនូវម្សៅក្រាមថ្លាពណ័សសង្ស័យជាសារធាតុញៀន១កញ្ចប់តូច.ទូរសព្ទ័ដៃចំនួន២គ្រឿង.មួយគ្រឿងម៉ាកខេមហ្វូនពណ៏ទឹកលាយមាសបែកអេក្រង់និងម៉ាកអុិនចុចពិលពណ៍ខៀវមួយគ្រឿង.ដាវកែឆ្នៃពីរដើម.សំភារៈប្រើប្រាស់និងវិចខ្ចប់គ្រឿងញៀនមួយចំនួននិងដែកកេះហ្គាសពណ៍ទឹកក្រូច១ក៍នាំយកមកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។នៅចំពោះមុខសមត្ថកិច្ច!ជនសង្ស័យចែកចាយថ្នាំញៀនទាំង២នាក់បានឆ្លើយសារភាពថាពួកគេបានទទួលយកថ្នាំញៀនពីឈ្មោះ ចាន់ និមល ភេទប្រុសអាយុ២៣ឆ្នាំ(ខ្មែរ) នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយយកមកលក់បន្ត។ ក្រោយសាកសួររួចជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវនគរបាលប៉ុស្តិ៍ធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Comments

comments