នាយករដ្ឋមន្រ្តីបង់ក្លាដេស បានអញ្ជើញដល់វិមានសន្តិភាពហើយ ដើម្បីធ្វើជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន

141

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៨:៣០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ នាយករដ្ឋមន្រ្តីបង់ក្លាដេស លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានអញ្ជើញដល់ វិមានសន្តិភាពហើយ ដើម្បីធ្វើជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រោយពីជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលទាំងពីរកម្ពុជា-បង់ក្លាដែស ក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។

ម៉ោង១១:០០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូដដែលនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងពេលរសៀល៖

* ម៉ោង ៣:០០នាទី រសៀល លោកស្រីនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ៣:៣០នាទី រសៀល  លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ៤:៣០នាទី រសៀល  លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ៦:៣០នាទី រសៀល  លោកស្រីនាយករដ្ឋមន្រ្តី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរួច លោកស្រី​នាយករដ្ឋមន្រ្តី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសបង់ក្លាដេសវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង៕

 

Comments

comments