គង់ ចាន់ស្រីមុំ ដើរៗរអិលជើង ប្តីប្រហោងពោះស្លេកមុខ

292

ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនាង គង់ ចាន់ស្រីមុំ បានបានដើររអិលជើង ហើយធ្វើឲ្យប្តីនាងលោកសីហា ព្រលឹងនៅចុងសក់ ប្រហោងពោះធ្លុង ស្លេកមុខប៉ឹម។

នៅក្នុងហ្វេសប៊ុកនាង គង់ ចាន់ស្រីមុំ បានសរសេរថា“យប់មិញមេឃភ្លៀង ដើរៗរអិលជើង ប៊ិះផ្កាប់ផ្ងារ ព្រលឹងហោះចេញទៅស៊ី អស់ហើយ”។

ចំណែកលោក សីហា ប្តីនាងវិញត្រូវបាន ស្រីមុំ និយាយថា “ពោះប្រហោងធ្លុង ប្តីឡាង(ឡើង)ស្លេកមុខ។ ប្តីថា លើកក្រោយមុនដើរត្រូវចាំបងសិន”។

តារាចម្រុះធំរូបនេះ បន្តថា“ហើយក៏ចង់ប្រាប់ថាគ្មានទេលើកក្រោយ ទាល់តែមានប្តីនៅតោងពីក្រោយ ចង់អ្នកណាថា អីថាទៅ! ព្រោះមាន អ្នកខ្លះថា ខ្ញុំ(ញុំ) ជោរ ថ្នមជ្រុល សំដែងធ្វើល្អ តែចង់ប្រាប់ថា សំខាន់ធ្វើយ៉ាងមិច(ម៉េច)ថែរក្សាគ្រាប់ពេជ្រមួយនេះអោយសុវត្ថិភាព ព្រោះគាត់ជាជីវិតរបស់យើងទាំងពីរ”។

គួរបញ្ជាក់ថា មានមហាជនមួយចំនួន ពិតជា កោតសរសើរដល់ គូស្នេហ៍នាង គង់ ស្រីមុំ និងលោកសីហា ដែលនឹងមានសមាជិកថ្មីម្នាក់ទៀតនាពេលខាងមុខ បន្ទាប់ពីស្រីមុំមានផ្ទៃពោះ៦អាទិត្យមក  ធ្វើឲ្យលោកសីហាកាន់តែស្រឡាញ់កាន់តែថ្នាក់ថ្នមប្រពន្ធខ្លាំងជាងមុខ៕

Comments

comments