បុរសម្នាក់បើករថយន្តមកបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ ដោយមិនទាន់ដឹងមូលហេតុ, ជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗយកទៅសួរនាំ

121

សេចក្តីរាយការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដល់បើករថយន្តម៉ាក Lexus470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8254 ស្រាប់តែពេលបើកមកហួសភូមិគ្រឹះរបស់នាយឧត្តមសេនីយ៍ស្នងការបានបន្តិច​ ក៏បានបាញ់ចំនួន២គ្រាប់ ដោយមិនដឹងថា មានរឿងអ្វីជាមួយនរណាយ៉ាងណានោះទេ។

នៅពេលនេះជនដៃដល់ត្រូវបាន​នគរបាលខណ្ឌ កំពុងតែសួរនាំរកមូលហេតុពិត និងចាត់វិធានការតាមច្បាប់៕

Comments

comments