សិស្សស៊ីសុវត្ថិអំពាវនាវឱ្យស្រឡាញ់បរិស្ថាន

206

 

ក្រសួងបរិស្ថាន កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានរៀបចំទិវាបរិស្ថានជាតិ និងអន្តរជាតិក្រោមប្រធានបទ ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ ដែលប្រារព្ឋឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងពីសារៈប្រយោជន៍នៃទិវាបរិស្ថាន ហើយទន្ទឹមនឹងនោះ សិស្សានុសិស្សភាគច្រើន បានជ្រួតជ្រាបពីសារៈសំខាន់នៃបរិស្ថាន និងផ្តើមការស្រឡាញ់បរិស្ថានបៃតងដោយពួកគាត់បានបង្កើតផ្ទះបៃតងខ្លួនឯងដោយចាប់ផ្តើមដាំកូនឈើ ផ្កានៅតាមផ្ទះខ្លួនឯងជាដើម។ មិនតែប៉ុណ្ណោះការទុកដាក់សំរាម និងកាកសំណល់ផ្សេងៗគឺត្រូវបានរៀបចំទុកដាក់បានយ៉ាងល្អទាំងនៅគេហដ្ឋាន និងទីសាធារណៈ។ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមើលឃើញថា ពលរដ្ឋទាំងនៅទីក្រុង និងនៅជនបទបានចាប់ផ្តើមស្វែងយល់ពីការទុកដាក់សំរាមនិយាយជារួមគឺមានការយល់ដឹងខ្ពស់៕ ដោយ ដាវ៉ុន

Comments

comments