សូមធ្វើជាមន្ត្រីបម្រើរាស្ត្រដោយសម្លឹងមើលផលប្រយយោជន៍រួមសំរាប់ប្រទេសជាតិ!
(ខេតកំពត)៖ ចាប់ពីពេលនេះទៅ មន្ត្រីត្រូវតែហ៊ានលៈបង់ផលប្រយោជន៏បុគ្គល ដោយសម្លឹងមើលផលប្រយោជន៏រួមសំរាប់ប្រទេសជាតិសំរាប់ការរីកចំរើន ហ៊ាននិយាយត្រង់ពិត និងពង្រឹងសាមគ្គីភាព ឯកភាពរវាងគ្នាទៅវិញទៅមកដើម្បីការដឹកនាំមួយដែលមានភាពរឹងមាំនិងឆ្លើយតបទៅនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់បាន៖ ឯកឧត្តម នៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពតបានក្រើនរំលឹកយ៉ាងដូច្នេះ ដល់ ក្រុមការងារជាសមាជិកគណៈកម្មាធិការខេត្តកំពតស្រុកឃុំ នៅក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណៈបក្សខេត្តកំពត កាលពីរសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៨នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពត ។ឯឧត្តម នៃ ប៉េណា បានបន្តដោយសង្កត់ធ្ងន់ថាគណៈកម្មាធិការបក្សខេត្តត្រូវជាស្នូរសាមគ្គីធម៌ឯកភាពជាបង្គោល ការដឹកនាំរបស់មន្ត្រីបង្គោល ថ្នាក់ខេត្ត ក្រុង-ស្រុកបណ្តាភូមិឃុំកន្លងមក ថាពិតជាមានកំហុសឆ្គងខ្លះៗ តែយើងត្រូវតែហ៊ានទទួលយកការពិតធ្វើការកែប្រែជាបន្ទាន់និងចាំបាច់បំផុតនោះឲ្យចេះយោគយល់គ្នាក្នុងការដឹកនាំ សាមគ្គីភាពគ្នា នោះទើបធ្វើឲ្យអង្គភាព ក្រុង-ស្រុករបស់យើងរីកចំរើនជៀសវាងការបែកបាក់សាមគ្គីនាំឲ្យយើងបរាជ័យ ។ ឯកឧត្តមនៃប៉េណា បានផ្តាំផ្ញើមន្ត្រីគ្រប់ក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្តស្រុកនៅមូលដ្ឋានបើទោះបីពេលនេះមានការផ្លាស់ប្តូខុសឆ្គងថ្នាក់ដឹកនាំ សូមស្នើរដល់ឯកឧត្តមអស់លោក លោកស្រីប្រឹងប្រែងបន្តការងារដែលដាក់ចេញអោយដូចសភាពការដែលយើងធ្វើកន្លងទៅនិង ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលាជាមួយប្រជាពលរដ្ឋកន្លងមកមានលេចឡើងបញ្ហាមិនប្រក្រតីជាច្រើនក្នុងការផ្តល់សេវាសាធារណៈនេះ ធ្វើឲ្យប្រជាពលរដ្ឋមានថ្នាំងថ្នាក់ជាមួយក្រុមប្រឹក្សា ហើយបានជះឥទ្ធិពលមិនដល់ការដឹកនាំរួមរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងយកចិត្តដាក់ជំរុញការផ្តល់សេវាសាធារណះឲ្យមានគុណភាព ប្រសិទ្ធភាពនិងទុកចិត្តបាននៅគ្រប់មូលដ្ឋានទូទាងប្រទេស។នៅក្នុងឱកាសនេះដែរ ឯកឧត្តម នៃ ប៉េណា ក៍ក្រើនរំលឹកដល់ក្រុមការងារទាំងអស់ជាបង្គោលត្រូវចុះជួយតាមមូលដ្ឋានជាប្រចាំដែលតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនិងអំពាវនាវប្រជាពលរដ្ឋកុំបង្អង់យូរទៅចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រនៃអណត្តទី៥ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខអោយបានគ្រប់ៗគ្នា។ សូមបញ្ជាក់ផងដែរថាដោយមានការផ្លាស់ប្តូរអភិបាលនៃគណៈអភិបាលខេត្តកំពតថ្មីឯកឧត្តម ជាវ តាយ ចូលមកកាន់មុខតំណែងជំនួសឯកឧត្តមចាន់ ចេស្តា ដែលត្រូវផ្ទេរទៅកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕
ព័ត៌មានជាតិ សូមធ្វើជាមន្ត...