រុក្ខជាតិ៖ បំពង់ស្រមោច
NEPENTHES(Nepenthaceae)
នាពេលបច្ចុប្បន្ននេះប្រទេសនានាក្នុងពិភពលោកកំពុងធ្វើដំណើរទៅមុខតាមចរន្តទេសចរណ៍ក្នុងការស្រូបទាញភ្ញៀវនៅនឹងកន្លែងនិងក្រៅតំបន់។ ព្រះរាជាណាចក្រកម្ពុជាសម្បូណ៌ដោយសម្បត្តិធម្មជាតិសំបូរបែបមានជាអាទិ
តំបន់ខាងលិចទីក្រុងកំពតនៅលើកំពូលភ្នំ កម្ពស់ជាង១.០០០ម ក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស បូកគោ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ នឹងជួបប្រទះនូវរុក្ខជាតិមួយពួកដែលជាគុម្ពព្រឹក្ស (Slender plant) វារលើដី ឬ តោងដើមជិតខាងមានចុងស្លឹករាងដូចបំពង់មានគម្របផង តែបំពង់នេះមានសណ្ឋានខុសៗគ្នាទៅតាមប្រភេទ(Specias) មានឈ្មេាះថា«បំពង់ស្រមោច» (recipients a fourmis) ។
បំពង់ស្រមោចមានច្រើនប្រភេទនៅកម្ពុជា ប៉ុន្តែប្រភេទដែលគេស្គាល់ច្រើនមាននៅខេត្តចំនួន ៣ដូចជា៖
–ខេត្តកំពង់ធំ មានឈ្មេាះបំពង់ស្រមោច(NEPENTHES Anamensis Macfarl) ដើមវាតូចឆ្មា វារលើដើមឈើ ស្លឹកមានរោម បំពង់មាន២យ៉ាង បំពង់ខ្ចីនិងបំពង់ចាស់និងដុះលើដីទំនាបមានខ្សាច់ស្ថិតក្នុងព្រៃរបេាះនៅ ក្នុងខេត្តកំពង់ធំ។
–ខេត្តពោធិសាត់ មានឈ្មេាះថាបំពង់ស្រមោចពោធិសាត់ (NEPENTHES thorelii Lecomte) ដើមវាជា វល្លិវាតោងឈើជិតខាង ស្លឹកគ្មានរោម តែដូចស្លាប។ បំពង់មាន២ប្រភេទ ដោយបំពង់ខាងលើមានរាងដូច កូនដប ឯបំពង់ខាងក្រោមរាងជាបំពង់តូចៗ ហើយដុះក្នុងភក់ល្បប់កណ្តាលព្រៃ (Forest Swamps) ក្នុង ខេត្តពោធិសាត់។
–ខេត្តកំពត មានឈ្មេាះបំពង់ស្រមោចកំពត (NEPENTHES Kampotiana Lecomte)។ ជាឈ្មេាះគុម្ពព្រឹក្ស តូចមួយប្រភេទមានកំពស់រហូត១ម ច្រើនវារលើដើមជិតខាងដុះនៅលើដីសើម(ពេលចាប់ផ្តើមរដូវវស្សា) តាម មាត់ព្រៃលើដីទំនាប ឬ លើភ្នំជាពិសេសលើភ្នំបូកគោ។ បំពង់ខ្លីតែធំជាងបំពង់នៅខេត្តកំពង់ធំ គម្របមាន ឆ្នូតៗខាងក្នុង។ក្នុងបំណងថែរក្សាធនធានធម្មជាតិ និងជីវចម្រុះទាំងនេះអោយបានគង់វង្សសំរាប់មនុស្សរាប់ ជំនាន់បានឃើញ ស្រាវជ្រាវរៀនសូត្រទៅមុខទៀតនេាះ សូមចូលរួមថែរក្សា ការពារ និងអភិរក្សធនធាន ធម្មជាតិយើងអោយបានល្អ ដើម្បីជាប្រយោជន៍ដល់កូនចៅយើង៕