ក្រសួងធនធានទឹក៖ គិតត្រឹមថ្ងៃត្រង់នេះ ទឹកជំនន់ពីប្រទេសឡាវ បានជន់លិចចូលភូមិចំនួន១៧របស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងហើយ

106

(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ត្រឹមថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋាប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រសួងធនធានទឹកបានឲ្យដឹងថា គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃនេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន១៧ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១.៣៨ ម៉ែត្រ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១.៥០ ម៉ែត្រ) ។
ពេលនេះអាជ្ញាធរខេត្តកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដោយមិនទាន់មានរបាយការណ៍ពីការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វនៅឡើយទេនារសៀលថ្ងៃនេះ ៕

Comments

comments