ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុបន្តចែកអំណោយជូនពលរដ្ឋដែលពិការក្នុងមូលដ្ឋាន

73

​(ព្រះសីហនុ)៖ លោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃ​ទី២៥ ខែ​កក្កដា​ ឆ្នាំ​២០១៨​​ បានដឹកនាំ​សហការី​ធ្វើការ​ងារ​មនុស្ស​ធម៌ដោយបាននាំយករទេះ​រុញ​ជន​ពិការចំនួន​៨​គ្រឿង​ទៀត ព្រមទាំងអង្ករ​ មី​ និង គ្រឿងឧបភោគបរិភោគមួយ​ចំនួន​ ដើម្បីសួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ ​ស្ថិតក្នុងគ្រួសារក្រីក្រ ដែលជាជន​ពិការ​ចំនួន៨នាក់​ រស់នៅសង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​។

លោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា ជន​ពិការ​ទាំង​៨នាក់​ មាន​លំនៅ​ឋាន​ ដាច់ដោយ​ឡែក​ៗ​ពី​គ្នា​ រស់នៅ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ ។ ហើយពួកគាត់​ជាមនុស្ស​ចាស់​មាន​ជំងឺ​លើស​ឈាម​ និងពិការ​មិន​អាច​ធ្វើដំណើរដោយខ្លួនឯងបាន​  ចំណែកពលរដ្ឋចំនួន២នាក់​ទៀត​ ពិការ​ពី​កំណើត។

ជនពិការទាំងនោះមានឈ្មោះ៖ ១.ឈ្មោះ​ជៀប​ មេសា​ ភេទ​ស្រី​ អាយុ​១២ឆ្នាំ ពិការ​ពី​កំណើត​ ។ ២.ឈ្មោះ ​ស៊ីវ​ វិន​ ភេទប្រុស​អាយុ​៣០​ ពិការ​ពី​កំណើត ។ ៣.ឈ្មោះ ឃិន​ ឃន ភេទប្រុស​អាយុ​៦​៧​ឆ្នាំ​ ជំងឺ​លើស​ឈាម ។ ៤.ឈ្មោះ​ ស្រី​ ពាប់​ ភេទ​ស្រី​ អាយុ​៩៦​ឆ្នាំ​ ចាស់ជរា ។ ៥.ឈ្មោះ​ ចាន់​ សុ​ភាព​ ភេទប្រុស​ អាយុ​៤​៨​ឆ្នាំ​ ជំងឺ​លើស​ឈាម ។ ៦.ឈ្មោះ​ អ៊ុក យ៉ុន​ ភេទ​ស្រី​ អាយុ​៧៥ ឆ្នាំ​ចាស់ជរា​ ។ ៧.ឈ្មោះ​ ស៊ុន​ វុទ្ធី​ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ ជំងឺ​លើស​ឈាម ។ ៨.ឈ្មោះ​ ឡេង​ សា​មឿន​ ភេទ​ស្រី​អាយុ​៦៥ឆ្នាំ។

លោក ជួន​ ណា​រិន្ទ​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ប្រជាពលរដ្ឋទាំង​៨នាក់​ខាងលើ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​រទេះ​រុញ​សម្រាប់​ជន​ពិការ​១គ្រឿង​ អង្ករ​១បាវ​តូច​ និង​មី​ចំនួន​២កេះ។

សូមរំលឹកថា កាលពី​ថ្ងៃទី​២​១​ ខែ​កក្កដា​ ឆ្នាំ២០១៨ លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ជួន ណារិន្ទ ធ្លាប់បានជួយឧបត្ថម្ភ រទេះ​រុញ​ អង្ករ​ និង​ មី​ ជូន​ជន​ពិការ រ​ស់នៅ​សង្កាត់​លេខ​៣​ ចំនួន​៥នាក់​ ម្តងរួច​មក​ហើយ​ ។

សរុប​ទាំង​ពីរ​លើក​ លោក​ឧត្តម​សេនីយ៍​ស្នងការ​ ជួន ណារិន្ទ បាន​ជួយឧបត្ថម្ភ​រទេះ​រុញ​ជូន​ជន​ពិការ​រស់នៅ​សង្កាត់​លេខ​៣ បាន​ចំនួន​១៣នាក់​ ។

ផ្តើមពីបញ្ហានេះ ប្រជា​ពលរដ្ឋ ដែលជា​ជន​ពិការ​ និង​ក្រុម​គ្រួសារ​ របស់​ពួក​គាត់​ បង្ហាញអារម្មណ៍រំភើប​រីករាយ​ និងថ្លែង​អំណរគុណ​ដល់​លោក​ឧត្តម​សេនីយ៍​ស្នងការ​ និង​សហការី​ ដែលបានជួយឧបត្ថម្ភរទេះ និងផ្តល់ជូនគ្រឿងឧបភោគបរិភោគ ជូនពួកគាត់នៅពេលនេះ។

នាឱកាសនោះដែរលោក​ ជួន ណារិន្ទ ក៏បាន​នាំ​គ្រូពេទ្យ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២នាក់​ ​ចុះ​សួរ​សុខទុក្ខ​ ចែក​ថ្នាំ​ពេទ្យ​ ជូន​ប្រជា​ពលរដ្ឋ​ ដែល​មាន​ជំងឺ​ស្រាល​ៗ​ផងដែរ​ ៕

Comments

comments