សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ ដាក់នាយនគរបាលជាន់ខ្ពស់ចំនួន១០រូប ឲ្យចូលនិវត្តន៍

243

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំដាក់នាយនគរបាលជាន់ខ្ពស់ចំនួន១០រូបឲ្យចូលនិវត្តន៍ ក្នុងនោះក៏មានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា នាយនគរបាលជាន់ខ្ពស់ទាំង១០រូបរួមមាន៖ នាយឧត្តមសេនីយ៍ ម៉ៅ​ ប៊ុនណារិន, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា, នាយឧត្តមសេនីយ៍ ថោង សំអាត, នាយឧត្តមសេនីយ៍ ផាង ពៅ, នាយឧត្តមសេនីយ៍ មួន សារ៉ន, នាយឧត្តមសេនីយ៍ សួស អង្គារ៍, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, នាយឧត្តមសេនីយ៍ ឯម សំណាង និងនាយឧត្តមសេនីយ៍ លី គឹមឡុង ។

សូមអានខ្លឹមសារលម្អិតនៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖

Comments

comments