គ្រោះថ្នាក់ណាស់!!! ក្រសួងសុខាភិបាល ប្រកាសឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Rabies Vaccine មានលក្ខណ:មិនត្រឹមត្រូវតាមស្តង់ដារដែលច្បាប់បានអនុញ្ញាត

205

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានពិនិត្យឃើញថា ក្រុមហ៊ុន Changchun Changsheng Life Sciences Ltd បានផលិត និងចែកចាយវ៉ាក់សាំង Rabies Vaccine នៅសាធារណរដ្ឋប្រជាមានិតចិនមានលក្ខណៈខុសស្តង់ដាដែលច្បាប់បានអនុញ្ញាត ។

ផលិតផលនេះត្រូវបាននាំចូល និងចែកចាយក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន K-MAN Co., Ltd។ ដូចនេះគ្រប់អ្នកប្រកបវិជ្ជាជីវ:សុខាភិបាលដែលមានវ៉ាក់សាំងនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុនដើម្បីប្រគល់ផលិតផលនេះទៅវិញ (ក្រុមហ៊ុននឹងទូទាត់សំណងជូនវិញ) ។

ជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានកំណត់អោយ៖

១.គ្រឹះស្ថានលក់ឱសថក្នុងស្រុក ដែលធ្វើប្រតិបត្តិការនាំចូល ឬចែកចាយឱសថ ត្រូវប្រមូលមកវិញនូវវ៉ាក់សាំងខាងលើនេះពីគ្រឹះស្ថានលក់ឱសថនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

២.គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ និងគ្រប់សេវាសុខាភិបាលផ្សេងៗទៀតត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងនេះចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ។ ៣. គ្រឹះស្ថានលក់ឱសថទាំងអស់ត្រូវបញ្ឈប់ការតាំងលក់វ៉ាក់សាំងខាងលើនេះចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ។ ៤.គ្រប់មន្ទីរសុខាភិបាលរាជធានី ខេត្តត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុច១ខាងលើ ។ ៥.ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរណ៍ នីហរណ៍ឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់វ៉ាក់សាំងខាងលើ ៕

Comments

comments