ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ​ តំណាង​ឲ្យ​ជនរងគ្រោះ​សូម​គោរព​ថ្លែងអំណរ​គុណ​ចំពោះ​សប្បុរស​ជន​ដែល​បាន​បរិច្ចាគ​ថវិកាជួយ​ឧបត្ថម្ភដល់​លោក​ ​ប៉េង​ សុង

109

(ព្រះសីហនុ)៖ លោកឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ​ តំណាង​ឲ្យ​ជនរងគ្រោះ​ សូម​គោរព​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​សប្បុរស​ជន​ដែល​បាន​បរិច្ចាគ​ថវិកា​ ជួយ​ឧបត្ថម្ភ​ ដល់​លោក​អនុសេនីយ៍​ឯក ​ប៉េង​ សុង​ មន្ត្រី​នគរបាល​បាលចរាចរណ៍​ផ្លូវគោកខេត្តព្រះសីហនុ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុង​ពេល​កំពុង​បំពេញ​ភារកិច្ច​ ឈរ​បញ្ជា​ចរាចរណ៍​ នៅ​ផ្លូវ​បំបែក​កែង​រ៉ា​ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​សីហា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ បណ្ដាល​ឲ្យ​គាត់​រង​របួស​ធ្ងន់ធ្ងរ​ បាក់​ជើង​ទាំង​ពីរ​ និង​បាក់​ឆ្អឹង​ជំ​នី​ កំពុង​ចូល​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ រាជធានី​ភ្នំពេញ​ ។

សប្បុរស​ជន​ដែល​បាន​បរិច្ចាគ​ថវិកា​ ជួយ​ឧបត្ថម្ភ​ ដល់​លោក​អនុសេនីយ៍​ឯក ​ប៉េង​ សុង រួមមាន​៖
១.ឯកឧត្តម ​ស សុខា​ អ្នក​តំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង និងលោក​ជំទាវ​ជួយ​ឧបត្ថម្ភ​ចំនួន៖ ​៥០០​ដុល្លារ ។ ២.លោក​ឧកញ៉ា​ អ៊ូ ឆាយ និងលោកជំទាវ​ ចំនួន ​៥​០០​ដុល្លារ ​។
៣.លោកឧកញ៉ាឡាវ កាង និងលោកជំទាវ​ ចំនួន​២០០​ដុល្លារ ។ ៤.ក្រុមហ៊ុន​អាយ​ឡែ​ន ​១.០០០.០០០​រៀល ។

ជា​ថ្មី​ម្តង​ទៀត​លោក​ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ ជំ​នួស​មុខ​ឲ្យ​ជនរងគ្រោះ​ សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ជំនួយ​សប្បុរស​ធម៌​របស់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ដែល​បាន​យកចិត្ត​ទុកដាក់​បរិច្ចាគ​ ជួយ​ឧបត្ថម្ភ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ ដែល​ជួប​គ្រោះ​ថ្នាក់​ នឹង កំពុង​ខ្វះខាត​ក្នុង​ការ​ព្យាបាល​ ៕

Comments

comments