តៃកុងឡាន​ដឹក​ទំនិញ​ម្នាក់​ លក់​ថ្នាំ​ញៀន​ ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​ ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​១កញ្ចប់ 

123

(ព្រះសីហនុ)៖ លោក​វរសេនីយ៍​ត្រី​ ឈុន​ រតនៈ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា៖ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៨​ វេលាម៉ោង​២៣ និង ៣០នាទី នគរបាល​ប្រឆាំង​គ្រឿងញៀន​ របស់អធិការ​ដ្ឋាន​នគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាប​បទល្មើស​គ្រឿងញៀន​ មួយករណី នៅ​មុខវត្តវាលមាស ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបាន​ ១នាក់​ ឈ្មោះ ​​​មិច ចាវ ភេទប្រុស អាយុ​ ២១ឆ្នាំ មានទីលំនៅភូមិព្រែកផ្តៅ ស្រុកព្រៃ​កប្បាស​ ខេត្តតាកែវ មានមុខរបរ បើកឡានដឹកឥវ៉ាន់ ចាប់​យក​បានម្សៅ​ក្រាមសថ្លា សង្ស័យ សារធាតុញៀន ១កញ្ចប់ ទូរស័ព្ទ ១គ្រឿង លុយរៀល ៦៥០០០ រៀល ។

បច្ចុប្បន្នជនសង្ស័យ រួមនិងភស្តុតាងកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្តដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនិតិវិធីច្បាប់ ៕

Comments

comments