កម្លាំងអាវុធហត្ថខេត្តព្រះសីហនុរាប់សិបនាក់ឆ្មក់ចូលបង្ក្រាបក្លឹបកំសាន្តរបស់ជនជាតិចិនមួយកន្លែងនៅកណ្តាលក្រុងព្រះសីហនុ ដែលជាប់សង្ស័យទៅនឹងគ្រឿងញៀន

587

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ប្រដាប់ដោយអាវុធវែងខ្លី រាប់សិបនាក់បានឆ្មក់ចូលបង្រ្កាបក្លឹបកំសាន្តរបស់ជនជាតិចិនមួយកន្លែងនៅកណ្តាលក្រុងព្រះសីហនុ ដែលជាប់សង្ស័យទៅនឹងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីសំណាក់លោក កៀង សុន្ទរោ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងជាបឋមថា​ នៅម៉ោងជាង ១២យប់ រំលងអធ្រាត្រឆ្លងចូល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨​ វេលាម៉ោង ០០:០១នាទី កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកំសាន្ត អ៊ីតៃជាយិន នៅជិតមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតតាមបណ្តោយផ្លូវឯករាជ្យ ឆ្ពោះទៅរង្វង់មូលតោពីរ ក្នុងសង្កាត់​លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានជនជាតិចិនចំនួន១១នាក់ ស្រី០៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ ។

ជុំវិញករណីនេះលោកមេបញ្ជាការបានបញ្ជាក់អោយដឹងថា សមត្ថកិច្ចរបស់លោកកំពុងបន្តនិតិវិធីសាកសួរ ឈ្មោះ និងសាវតាជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Comments

comments