អនាគតក្រុងព្រះសីហនុលែងលិចហើយពេលនេះក្រុមការងារថ្នាក់ជាតិចុះមកជួយពិនិត្យរកចំណុចព្រំអូរធម្មជាតិដែលត្រូវបុគ្គលមួយចំនួនចាក់ដីរំលោភធ្វើកម្មសិទ្ធិ

347

(ព្រះសីហនុ)៖  ក្តីកង្វល់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុនឹងអស់បញ្ហា ដោយសារតែពេលនេះ ក្រុមការងារប្រព័ន្ធលូប្រព្រឹត្តិកម្ម  ដែលមានសមាសភាពមកពីគ្រប់មន្ទីរ- អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ និងមន្ត្រីជំនាញមកពីក្រុមការងារថ្នាក់ជាតិ នឹងចុះវាស់រកចំណុចព្រុំអូរ ចាប់ពីចំណុចស្ពាននៅខាងក្រោយ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ រហូតដល់ចុងបំផុតនៃអូរ ។

នេះបើតាមការបញ្ជាក់អោយដឹងពីសំណាក់ មន្ត្រីព័ត៌មាននៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកញ្ញាឆ្នាំ២០១៨នេះ ។

ទាក់ទិនបញ្ហាខាងលើនេះប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុបានប្រកាសស្វាគមន៍ និងគាំទ្រចំពោះសកម្មភាព របស់ក្រុមការងារមន្ត្រីជំនាញក្រសួង- មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ដែលជួយឈឺឆ្អាល ហើយចុះពិនិត្យរកចំណុចព្រំអូរធម្មជាតិ ដែលត្រូវបុគ្គលមួយចំនួនចាក់ដីរំលោភធ្វើកម្មសិទ្ធិខាងលើនេះ ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ មានជំនឿថា មន្ត្រីជំនាញនឹងអាចរំដោះចំណីអូរ ដែលត្រូវបុគ្គលមួយចំនួនចាក់ដីហ៊ុមព័ទ្ធរបង យកធ្វើកម្មសិទ្ធិឯកជនកន្លងមក នឹងអាចរឹបអូស ឬពង្រីកទំហំផ្ទៃអូរ ឲ្យបានធំទូលាយដូចដើមវិញ ដើម្បឈានទៅបញ្ចៀសការស្ទះទឹកជំនន់នៅថ្ងៃអនាគត ៕

Comments

comments