ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជំទាវ ឈឹម ពៅសុកាន់ឌី ជាអគ្គនាយិកាវិទ្យុជាតិកម្ពុជា

525

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជំទាវ ឈឹម ពៅសុកាន់ឌី ជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន ។

នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ហើយបានចូលដល់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែ

សីហា ឆ្នាំ២០១៨កន្លងទៅនេះ ។

សូមបញ្ជាក់ថា លោកជំទាវ ឈឹម ពៅសុកាន់ឌី ជាអគ្គនាយិការង នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន ៕

 

Comments

comments