ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយក នៃក្រសួងមហាផ្ទៃ

320

(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយកអន្តោប្រវេសន៍, អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។

នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Kamnottra ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

មន្ត្រីនគរបាលជាន់ខ្ពស់ទាំង៣រូបនោះរួមមាន៖

១៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
២៖ នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
៣៖ លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ៕

 

Comments

comments