មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ថា ការចាប់ឡានដឹកខ្សាច់នៅក្រុងព្រះសីហនុពិបាកណាស់សុទ្ធតែខ្សែរឧកញ៉ា

937

(ព្រះសីហនុ)៖ ករណីខូចផ្លូវនៅក្រុងព្រះសីហនុហើយកំពុងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ត្រូវបានមន្រ្តីម្នាក់នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបញ្ចេញកំហឹងតាម Facebook ថា “គ្រាន់តែចង់អនុវត្តន៍ច្បាប់អីប៉ះពាល់ម្ល៉េះ ហេតុតែមិនចង់ធ្វើតាមបញ្ជាទេ អីក៏អាងខ្សែធំអីយ៉ាងហ្នឹងលោកស្មានតែខ្ញុំខ្លាច មែន បើជ្រុយជាអាងខ្សែ អាងឋានៈ ជាឧកញ៉ា អូខេលេងបាន សម្តេចបានបញ្ជា ហើយបើចង់ខ្លាំងសាកមកចាប់ពីថ្ងៃស្អែកសាក បាន” ។

តាមរយៈសារខាងលើនេះ ទំនងជាមន្ត្រីរូបនេះចុះអនុវត្តការងារហើយទទួលបានការមាក់ងាយពីសំណាក់ក្រុមម្ចាស់ឡានដឹកដីខ្សាច់ដែលមានងារជាឧកញ៉ា ហើយដឹកលើសចំណុះរាប់តោនចូលក្រុង បង្ករអោយផ្លូវទទួលរងនូវការខូចខាតយ៉ាងដំណំ ។

តាមរយៈសារនេះសរបញ្ជាក់អោយប្រជាពលរដ្ឋយល់ថា រាល់រថយន្តដឹកគ្រឿងសំណង់ធ្ងន់ៗ ឬក្បួនរថយន្តដឹកខ្សាច់ជាដើម ដែលបានបើកចូលមកបំផ្លាញផ្លូវក្នុងក្រុងព្រះសីហនុ បានដោយសេរី សុទ្ធសឹងជារថយន្តដែលមានម្ចាស់មានងារជាឧកញ៉ា ឬឈ្មួញមានទ្រព្យជាដើម ។​

ក្រុមប្រជាពលរដ្ឋសូមស្នើថ្នាក់ដឹកនាំខេត្តក្រុងព្រះសីហនុ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ សូមពង្រឹងសមត្ថកិច្ចរបស់ខ្លួនឡើងវិញ ហើយសូមកុំភ្លេចនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានថ្លែងព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា “ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនេះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក” ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។

ការព្រមានខ្លាំងៗបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំកាលពីពេលកន្លងទៅ ៕

Comments

comments