នគរបាល​ខេត្ត​ព្រះសីហនុចុះពិនិត្យរកមើលសារធាតុញៀនបុគ្គលិក​កាស៊ីណូ​ ​

96

(ព្រះសីហនុ)៖ បុគ្គលិក​កាស៊ីណូ​ជាច្រើន​នាក់​ត្រូវបានមន្រ្តីនគរបាល​ខេត្ត​ព្រះសីហនុ ពិសោធន៍​រក​មើលសារធាតុញៀន ។
លោក​វរសេនីយ៍ទោ​ សួស សីលា​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា៖ ដោយ​អនុវត្តតាម​ការណែនាំ​របស់លោក​ឧត្តម​សេនីយ៍​ ជួន ណារិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ និង​តាម​សំណើរបស់​ក្រុម​ហ៊ុន​កាស៊ីណូ​ នៅ​ថ្ងៃ​ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ នេះកម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ បានចុះមក​ធ្វើ ពិសោធន៍ទឹកនោម​ បុគ្គលិក​សណ្ឋាគារ កាស៊ីណូវិមានខ្សាច់ស ក្បែរឆ្នេរអូរឈើទាលស្ថិតនៅក្នុងសង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីរក​មើលសារធាតុញៀន ។
លោក​សួស​ សីលា​ បាន​បញ្ជាក់ថា៖ ចំពោះ​បុគ្គលិក​ណា​ដែល​រក​ឃើញ​ (វិជ្ជមាន)​ ផ្ទុក​សារធាតុ​ញៀន​ ជំនាញ​ និង​បញ្ជូន​ឈ្មោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ដើម្បី​មាន​វិធានការ​អប់រំ​ណែនាំ​ និង​ធ្វើកិច្ចសន្យា​ ។ ពេលនេះ​មិនទាន់​សរុប​ចំនួន​នៅ​ឡើយ​ទេ​ ការ​ធ្វើពិសោធន៍​កំពុង​ដំណើរការ ៕​

Comments

comments