រដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតអោយក្រុមហ៊ុនចិនធ្វើការសិក្សាគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ​នៅក្រុងព្រះសីហនុតាមសំណើ​

57

(ព្រះសីហនុ)- មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយថា ក្រុមហ៊ុនមកពីប្រទេសចិនធំៗចំនួន​ ៦​ ត្រូវបានអនុញាតិអោយធ្វើការរសិក្សាគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ​នៅក្រុងព្រះសីហនុ​ បន្ទាប់ពីបានរងការខូចខាតនារយៈពេលចុងក្រោយនេះ​ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវ និងលូនៅក្រុងព្រះសីហនុ បន្ទាប់ពីរងការខូចខាតនាដំណាក់កាលបច្ចុប្បន្ន​នេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលមានបំណងចូលរួមក្នុងគម្រោងការស្តារហេដ្ឋារចនាសម្ព័ន្ទ ផ្លូវ លូ ក្នុងក្រុងព្រះសីហនុ ។

តាមរយៈ​ជំនួប​ និងការពិភាក្សានេះលោក យន្ត មីន បានរំពឹងថាក្រុមហ៊ុនចិននឹងអាចធ្វើការជាមួយខេត្តព្រះសីហនុ ក្នុងការស្តារវិស័យហេដ្ឋារចនាសម្ពន័្ធនៅខេត្តព្រះសីហនុ អោយបានល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះលោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន​ខេត្ត បានបញ្ជាក់ថា៖​ ផ្លូវមេក្នុងក្រុងសំខាន់ៗដែលលើកយកមកពិភាក្សាគ្នានេះមានចំនួន៨ខ្សែ បែកខ្នែងសំខាន់ៗចំនួន២៨ខ្សែ មានប្រវែងសរុបចំនួន១៤០គីឡូម៉ែត្រ ហើយ ផ្លូវទាំងនេះបានបែកជាខ្នែងសំខាន់ៗចំនួន២៤៥ខ្សែទៀតនៅទូទាំងក្រុងព្រះសីហនុ។​ ក្នុងនោះផ្លូវសំខាន់ចំនួន២៨ខ្សែក្នុងក្រុងព្រះសីហនុ ជាផ្លូវសំខាន់ដែលត្រូវតែរកវិធីដោះស្រាយចំពោះមុខដោយត្រូវតែធ្វើការកែលម្អនិងពង្រីកអោយកាន់តែប្រសើរឡើង។
លោក បន្តថា​ ប្រសិនជាយើងអាច កែលម្អ ពង្រីក ផ្លូវចូលក្រុងបន្ថែមទៀតបាននោះ បញ្ហាកកស្ទះចរាចរណ៍ពេលចូល ក្រុងព្រះសីហនុ នឹងកាត់បន្ថយ ផងដែរ។
លោក ZHOU CHUANFA អ្នកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនចិន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD លើកឡើងថា ៖​ ខាងក្រុមហ៊ុនពេញចិត្តសហការជាមួយខេត្តព្រះសីហនុ លើគម្រោងសាងសង់ផ្លូវ​និងលូ ជាមួយការបញ្ជាក់ថា ក្រុមហ៊ុនពួកគេធ្លាប់មានបទពិសោធន៍ ក្នុងការសាងសង់ផ្លូវ នៅតាមប្រទេសមួយចំនួនក្នុងពិភពលោក ។

ឆ្លើយតបចំពោះភាគីក្រុមហ៊ុនទាំងនេះទាក់ទិននឹងការសាងសង់ផ្លូវលោក​ យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានឯកភាពជាគោលការណ៍ក្នុងការអនុញ្ញាតអោយក្រុមហ៊ុនទាំងនេះធ្វើការសិក្សាតាមសំណើ​ ៕

Comments

comments