ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុបន្តចុះរៀបចំសណ្តាប់ធ្នាប់ដងផ្លូវនានាក្នុងក្រុង ​

88

(ព្រះសីហនុ)- ព្រឹក និងរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារចម្រុះរដ្ឋបាលក្រុងដឹកនាំដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ សហការជាមួយសង្កាត់លេខ២ សង្កាត់លេខ៤ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះវាស់វែងបាញ់ថ្នាំកំណត់ពីអ័ក្សផ្លូវ ២០ម៉ែត្រ ដើម្បីហាមមិនអោយបងប្អូនដាក់សម្ភារៈ ចតម៉ូតូ ឡាន(ឥតសណ្តាប់ធ្នាប់) លើដីចំណីផ្លូវសាធារណៈ តាមបណ្តោយផ្លូវឯករាជ្យចាប់ពីស្តុបធនាគារកាណាឌីយ៉ាដល់ស្តុបផ្សារពាណិជ្ជកម្ម និងចាប់ពីមុខមន្ទីរសុខាភិបាលខេត្ត ដល់ស្តុបផ្សារអូរេន ស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងនោះ ក្រុមការងារបានលើកយកសម្ភារៈមានតុ កៅអី ដងឆ័ត្រ ជើងឆ័ត្រ ទូ ធុងជ័រ… ចំនួន ១ឡាន យកទៅសាលាក្រុងដោយមិនប្រគល់អោយវិញទេ។ ក្រៅពីនោះ កំណត់រយៈពេល ០៣ថ្ងៃ ត្រូវរើរុះ និងយកចេញពីលើដីចំណីផ្លូវសាធារណៈ ។

ជាមួយសកម្មភាពនេះប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបានសំដែងការសាទរ និងគាំទ្ររពេញទំហឹងចំពោះចំណាត់ដ៏កក់ក្តៅ និងប្រសិទ្ធិភាពបែបនេះ ៕

Comments

comments