លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទូទៅរបស់រដ្ឋបាលខេត្តដែលបានអនុវត្តក្នុងខែកញ្ញា

102

(ព្រះសីហនុ)- លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទូទៅរបស់រដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៨នេះ និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដោយផ្តោតលើការជំរុញអោយមន្ត្រីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ មន្ត្រីតាមមន្ទីរអង្គភាពស្ថាបន័រដ្ឋក្នុងខេត្ត និងមន្ត្រីរដ្ឋបាលមូលដ្ឋានតាមស្រុក ក្រុង ឃុំ សង្កាត់ យកចិត្តទុកដាក់ ដោះស្រាយការងារបន្ទាន់ៗចំពោះមុខជូនប្រជាពលរដ្ឋ និងរួមគ្នាអនុវត្តអោយបានល្អតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។

បើតាមលោកអភិបាលខេត្ត បញ្ជាក់បន្ថែមថា ចំពោះមុខ ការងារបន្ទាន់ៗដែលត្រូវដោះស្រាយរួមមាន ការរក្សាអោយបានសន្តិសុខសណ្តាប់ធ្នាប់សង្គម ការសម្រួលជួសជុលផ្លូវខូចជាបណ្តោះអាសន្នមុនពេលមានការជួសជុលជាផ្លូវការ ក្រោយភ្លៀងរាំង ការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋ ឬការជួយប្រជាពលរដ្ឋដែលជួបបញ្ហាផ្នែកជីវភាព ឬមានជម្ងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ការចុះជួយប្រជាពលរដ្ឋលើការងារបង្កបង្កើនផលស្រូវរដូវវស្សា និងជួយទប់ស្កាត់កាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕

Comments

comments