នគរបាលខេត្តតាកែវបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

75

(តាកែវ)៖ អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការបោសសម្អាតបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន នៅថ្ងៃពុធ ២ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រាំកក់ ដោយមានការចង្អុលបង្ហាញផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតូបលក់ឥវ៉ាន់ចាប់ហ៊ួយ ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១/.ឈ្មោះឈឹម ស្រីណាក់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (ជាមុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងសកម្ម) និង២/.ឈ្មោះ ខន មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់(ជាមុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងសកម្ម) ។​

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់តូច ទូរស័ព្ទដៃ ០៦គ្រឿង និងសម្ភារសម្រាប់សេពមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។

Comments

comments