រដ្ឋបាលខេត្តព្រះសីហនុផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ១គ្រឿងដល់សិស្សនិទ្ទេស A ចំនួន៣នាក់ និងថវិការ ៤០ម៉ឺនរៀលដល់សិស្សនិទ្ទេស B ចំនួន៣៧នាក់

96

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធី ប្រគល់ទទួលរង្វាន់លើកទឹកចិត្តជូនដល់សិស្សប្រលងបាក់ឌុបជាប់ និទ្ទេស A និង B ។

ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងអស់លោកថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូបទៀត ។

សំរាប់និទ្ទេស A រដ្ឋបាលខេត្តបានសំរេចផ្តល់ម៉ូតូសង់ ១២៥ ឆ្នាំ០១៩ ចំនួន ០១គ្រឿង ដល់សិស្ស បីនាក់ ស្រី០២ នាក់ ប្រុស ០១ នាក់ ដោយម្នាក់ៗទទួលបាន ១គ្រឿង ។
និងនិទ្ទេស B ថវិការ ចំនួន ៤០០,០០០ រៀល ប័ណ្ណសរសើរ ០១ ចំនួន ៣៧ នាក់ ។

ក្នុងនោះដែរលោក យន្ត មីន បានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្សានុសិស្សជំនាន់ក្រោយៗថា សូមអោយក្មួយៗខិតខំបន្តថែមទៀតជាប់និទ្ទេស A និង B អោយបានច្រើនក្នុងឆ្នាំបន្តបន្ទាប់ក្នុងនាមពូ រឺអ៊ុំ និងសន្សាជូនរង្វាន់ដល់ក្មួយៗបន្តទៀត ៕

Comments

comments