ក្រសួងសេដ្ឋកិច្ចសំរេចពន្យាការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ មួយខែទៀត រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨

118

(ភ្នំពេញ)៖ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំរេច ពន្យាការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៨រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ។
នេះបើតាម Kamnottra ដែលទើបទទួលបានលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តារុះរាន់ទៅបង់ពន្ធអោយបានគ្រប់ៗគ្នា ដើម្បីជៀសវាងការផាកពិន័យ យើងនៅសល់ពេលប្រហេល ១ខែទៀតប៉ុណ្ណោះ ៕

Comments

comments