ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបង្កើតក្រុមជនបង្គោលសម្របសម្រួល និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ

299

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះបានសម្រេចបង្កើតក្រុមជនបង្គោលសម្របសម្រួល និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។

យោងតាមប្រការ២បានអោយដឹងថា៖
-ក្រុមជនបង្គោលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានភារកិច្ចសម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
-រៀបចំ និងផ្ញើបញ្ជីឈ្មោះបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ
-ផ្សព្វផ្សាយអំពីកម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុលបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងងបំណុល
-សម្របសម្រួលតាមដាន និងជំរុញបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ឲ្យមកប្រកាសឲ្យទាន់ពេលវេលា
-ធ្វើការតាមដាន ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍បញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមកអង្គភាបប្រឆាំងអំពើពុករលួយដោយមានការឯកភាពពីថ្នាក់ដឹកនាំ ។
-សម្របសម្រួល និងសហការគ្រប់ពេលវេលាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ៕

Comments

comments