ទីបំផុតរដ្ឋបាលក្រុងព្រះសីហនុបញ្ចេញកណ្តាប់ដែដែកវាយកំទេចសំណង់ផែថ្មល្មើសច្បាប់សង់រំលោភចូលសមុទ្រ

385

(ព្រះសីហនុ)៖ សំណង់ផែធ្វើអំពីបេតុងអាមេរបស់លោក តាន់ សុខុម ដែលសាងសង់ជាប់មាត់សមុទ្រដោយគច្បាប់ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរជំនាញ ចុះវាយកម្ទេចចោលដោយរក្សាឆ្នេរសមុទ្រចំណុចនោះអោយស្ថិតដូចដើមវិញ ។

សូមបញ្ជាក់ថា កន្លងរដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរជំនាញ បានចុះធ្វើកំណត់ហេតុផ្អាក់សំណង់នេះជាច្រើនដង ប៉ុន្តែម្ចាស់សំណង់នៅតែបន្តសាងសង់ ទើបរដ្ឋបាលខេត្ត ចេញលិខិតលេខ ៥៤២/១៨ សជណ ចុះថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨ ឲ្យម្ចាស់រុះរើដោយខ្លួនឯង ដោយទុកពេល ៧ថ្ងៃ ប៉ុន្តែម្ចាស់មិនព្រមរុះរើឡើយ ។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋបានសាទរ និងគាំទ្ររពេញទំហឹងចំពោះអាជ្ញាធរដែលបានប្រើវិធានការក្តៅចំពោះអ្នកមិនគោរពច្បាប់ទាំងឡាយដែលមិនគោរព ឬស្តាប់តាមការណែនាំពីសំណាក់អាជ្ញាធរ ៕

 

Comments

comments