មុខសញ្ញា​ ប្រព្រឹត្ដ​បទល្មើស​ព្រហ្មទណ្ឌ​ពី​រ​ករណី​ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ទាំង​ស្រុង

221

(ព្រះសីហនុ)៖ នៅរសៀល​ថ្ងៃទី១៨ ខែ វិច្ឆិកា​ឆ្នាំ ២០១៨ នេះ លោកឧត្តមសេនីយ៍ត្រី កុល​ ផាលី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ តំណាង​ឲ្យ​លោកឧត្តម​សេនីយ៍​ ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​បង្ហាញ​មុខ​ជនសង្ស័យ​ចំនួន ​៦​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ដោយ​ឡែក​​ពី​គ្នា​ ។

ប្រភពសមត្ថកិច្ចបានអោយដឹងថា ករណី​ទី១ ជនសង្ស័យ​៣នាក់​ បាន​ប្រើ​អំពើ​ហិង្សា​ បណ្ដាល​ឲ្យមនុស្ស​ម្នាក់​ស្លាប់​ ពេល​មាន​ជម្លោះ​ក្នុង​ពេល​ផឹកស៊ី​ នៅថ្ងៃទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨ វេលាម៉ោង២៣:០០ នាទី នៅផ្លូវទៅ​កោះព្រាប ទំនប់​រលក​ចាស់​ សង្កាត់​លេខ​១ ​ក្រុង​ព្រះសីហនុ (ក្បែរស្នាក់ការនគរបាលព្រំដែនទឹក) ។
ជនបង្ករួមមាន ១​.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកូនដៃទូកអូរប៊័រ ក្រុមហ៊ុន ស៊ី​ស៊ី​ប្លូ​ស៊ី​ ស្នាក់នៅលើអូរប៊័រ ។ ២.ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកូនដៃ ទូកអរប៊័រ ស៊ីស៊ីប៊្លូស៊ី ស្នាក់នៅលើអូរប៊័រ ។ ៣.ឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ កូនដៃទូកអូរប៊័រ ស៊ីស៊ីប៊្លូស៊ី ស្នាក់នៅលើអូរប៊័រ ។
សព​ជនរងគ្រោះឈ្មោះស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​កម្មករ​ទូកអូរ​ប៊័រ​ ក្រុមហ៊ុនចិន ស្នាក់នៅលើអូរប៊័រ​ ស្រុកកំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ កុល​ ផាលី ស្នងការ​រង បាន​បញ្ជាក់ថា៖ រឿង​ហេតុ​ ដំបូង​ជនសង្ស័យទាំង៣នាក់ខាងលើ និង​ ជនរងគ្រោះ បានផឹកស៊ី​ ជាមួយគ្នា នៅចិញ្ចើមផ្លូវ​លើ​ទំនប់​រលក​ ផ្លូវ​ទៅ​កោះ​ព្រាប​ ​ពេល​ដែល​ជនរងគ្រោះស្រវឹងជោគជាំ បាន​ទាស់ពាក្យសម្ដីគ្នា ហើយ​ក៏វាយតប់គ្នាតែម្តង បណ្ដាលអោយឈ្មោះ ស៊ុន វិច្ឆិកា (សព) ធ្លាក់ពីលើផ្លូវ បុកថ្ម បែកក្បាល បាក់កស្លាប់តែម្ដង ។ ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ នគរបាល​មូលដ្ឋាន​ បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ភ្លាម​ៗ​ ក្នុង​យប់​នោះ​តែម្ដង​។

ករណី​ទី​២.ក្រុម​ចោរ​លួចកាច់​សោរ​យក​ម៉ូតូ​ និង​ ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ក្លែង​បន្លំ​ប្រើ​ប្រាស់​ ឯកសណ្ឋាន​នគរបាល​ជាតិ ។ ក្រុម​នេះ​មាន​គ្នា​ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ ជា​បន្ត​បន្ទាប់​នៅ​ ថ្ងៃ​ទី​១​៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ បន្ទាប់​ពី​ពួក​វា​លួច​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម២០១៨ ពី​ក្រុង​ព្រះសីហនុ​ ហើយ​ជិះ​គេច​តាម​ផ្លូវ​ ស្រុក​ស្ទឹងហាវ​ សំដៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៤​ បំរុង​ទៅ​ភ្នំពេញ។ លុះ​មក​ដល់​ចំណុច​ស្ពាន​ទី​៦​ ក្នុង​ឃុំ​សំរុង ​ស្រុក​ព្រៃនប់​ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង ​។
ជនល្មើសរួមមាន៖ ១.ឈ្មោះ​ចាន់​ ពិសិដ្ឋ​ ឬ​ សែម ចន្ធូ​ ភេទ​ប្រុស​អាយុ​៣​០​ឆ្នាំ​ មុខរបរ​​សន្តិសុខ​ឯកជន​ ក្រុម​ហ៊ុន​Lucky មាន​ទីលំនៅ​ភូមិ​២០​ឧសភា​ ឃុំ​ស្វាយ​ប៉ោ​ ស្រុក​ស្វាយ​ប៉ោ​ ខេត្ត​បាត់ដំបង​ ។ ២.​ឈ្មោះ​ឈឺ​ន​ ពេជ្រ​ ភេទប្រុស​អាយុ​៣​៦​ឆ្នាំ​មុខរបរ​អ្នកបើកបរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាន់​ ឃុំ​ព្រែក​តា​ស្តេច​ ស្រុក​ស្វាយ​ប៉ោ​ខេត្ត​បាត់ដំបង​។
ក្រោយ​ពេលសាក​សួរ​ សមត្ថកិច្ច​បាន​ទៅ​ចាប់​ខ្លួន​គ្នា​វា​ម្នាក់​ទៀត​ឈ្មោះ​គឹម​ សុផានិត​ ភេទ​ប្រុស​អាយុ​២​៣ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ក្លែង​ឯកសណ្ឋាន​នគរបាល​ជាតិ​ និង​កាន់​កាប់​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ​។ ដកហូត​បាន​អាវុធ​រ៉ូ​ឡូ​មួយ​ដើម​ មាន​គ្រាប់​២​ វិទ្យុ​ទាក់ទង​មួយ​គ្រឿង​ ប្រដាប់​កាច់ក​ម៉ូតូ​មួយ​ចំនួន​ និង​អាវ​ឯកសណ្ឋាន​នគរបាល​ជាតិ​មួយ​ និង​ម៉ូតូ​ជា​ផល​នៃ អំពើលួច ចំនួន ២គ្រឿង​។
ជនសង្ស័យ​ទាំងពីរក្រុម​ខាង​លើ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ចាត់ការ​តាមច្បាប់ ៕

Comments

comments