នគរបាល​ខេត្ត​ព្រះសីហនុលេងធម៌ក្តៅឃាត់​រថយន្ត​ដឹក​ដី​ចេញ​ចូល​ក្រុមហ៊ុន​សំណង់​ចិន​ បែក​ភក់​ប្រឡាក់​ថ្នល់​ ឲ្យ​លាង​សម្អាត​ថ្នល់​ឡើង​វិញ​ និង​ឃាត់​បណ្តោះ​អាសន្ន​ មិន​ឲ្យ​ធ្វើ​ចរាចរ

329

(ព្រះសីហនុ)៖ នគរបាល​ខេត្ត​ព្រះសីហនុចាប់ផ្តើមលេងធម៌ក្តៅឃាត់​រថយន្ត​ដឹក​ដី​ចេញ​ចូល​ ក្រុមហ៊ុន​សំណង់​ចិន​ បែក​ភក់​ប្រឡាក់​ថ្នល់​ ឲ្យ​លាង​សម្អាត​ថ្នល់​ឡើង​វិញ​ និង​ឃាត់​បណ្តោះ​អាសន្ន​ មិន​ឲ្យ​ធ្វើចរាចរ​ ។

លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រងទទួល​ផែន​សណ្ដាប់​ធ្នាប់ចរាចរណ៍ បាន​ឲ្យ​ដឹង​ថាៈ​ នៅ​ព្រឹកថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​កំលាំងសមត្ថកិច្ច​នគរបាលចរាចរណ៍ផ្លូវគោក​ខេត្ត​ព្រះសីហនុ​ បាន​ឃាត់​រថយន្ត​ដឹក​ដី​ ចេញ​ចូល​ ក្រុមហ៊ុន​សំណង់​ចិន​មួយ​កន្លែង​ នៅ​ជិត​វេទិកា​បុណ្យ​ជាតិ​៧មករា​ ក្បែរសួនច្បារ​ ​រូប​សំណាក់​កូនសោរ​សេដ្ឋកិច្ច​ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​ ដោយ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​សំណង់​ចិន​ ធ្វើការ​បាញ់​ទឹក​លាង​សម្អាត​ថ្នល់​ ឲ្យ​ស្អាត​ឡើង​វិញ​ ហើយ​ចាប់រថយន្តដឹកដី​ចំនួន​៦​គ្រឿង​ ដែលធ្លាក់​ដី​ប្រឡាក់ផ្លូវ យកមករក្សាទុកនៅ​ការិយាល័យនគរបាល​ចរាចរណ៍ផ្លូវគោក ដើម្បី​អប់រំ​ណែនាំ​ ឲ្យ​ធ្វើ​កិច្ចសន្យា​ ផ្អាក​ការ​ធ្វើចរាចរ​មួយ​រយៈ​ខ្លីផងដែរ ។

ជុំវិញសកម្មភាពនេះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសំដែងនូវការសាទរ និងគាំទ្ររពេញទំហឹងចំពោះសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ និងសំនូមពរអោយកំលាំងសមត្ថកិច្ចបន្តសកម្មភាពនេះជាបន្តទៀតផងដែរ ៕

Comments

comments