អាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបជនជាតិចិនបើកកុងស៊ីខុសច្បាប់

114

(ព្រះសីហនុ)៖ ស្ត្រីជនជាតិចិនម្នាក់បើកកុងស៊ីខុសច្បាប់ ដោយទទួលយកនូវសម្ភារះដែលជាផលនៃចោរកម្មត្រូវកំលាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការបង្ក្រាប ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថា នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កំលាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបង្កសំណុំរឿងស្ត្រីឈ្មោះ យ៉ាង លីជី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរទទួលបញ្ជាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូង ដោយជាប់ចោទពីបទ ទទួលផលចោរកម្ម ។

ចំណែកឯវត្ថុតាងម៉ូតូចំនួន ១៦គ្រឿង ត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញចំនួន ០២គ្រឿង និងចំនួន ១៤គ្រឿងផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕

Comments

comments