ទូកជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសបានទៅលើឈ្មោះ “កោះកែសែនជ័យបារមីព្រះអង្គខ្មៅ” មកពីខេត្តព្រះវិហារ ឧបត្ថម្ភដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ

624

(ភ្នំពេញ)៖ ទីបំផុតការប្រណាំងទូករយៈពេល៣ថ្ងៃ ឆ្នាំ២០១៨នេះលទ្ធផលលេខ១បានទៅលើទូកឈ្មោះ “កោះកែសែនជ័យបារមីព្រះអង្គខ្មៅ” មានចំណុះ៧៧នាក់ មកពីវត្តប្រាសាទជ័យព្រឹក្ស សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ  ដោយប្រើថេរវេលាសរុប ២៧នាទី និង២៣វិនាទី ដែលជាថេរវេលាលឿនជាងគេបំផុត ហើយទូកនេះទទួលបានការឧបត្ថម្ភដោយលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ។

ចំណែកទូកជាប់ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ “សារាយតេជោសែនជ័យ” មកពីខេត្តកណ្តាល មានចំណុះ៧៧នាក់ ឧបត្ថម្ភដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ ។

និងទូកជាប់ចំណាត់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះ “សម្តេចវិបុលបញ្ញាបារមីមានជ័យ” មកពីខេត្តតាកែវ មានចំណុះ៧៥នាក់ ឧបត្ថម្ភដោយលោក សុខ សូកាន អ្នកតំណាងរាស្ត្រខេត្តតាកែវ ៕

Comments

comments