គណបក្សប្រជាជនកម្ពុជា បញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀតក្នុងឱកាសសន្និបាតលើកទី៤១

537

(ភ្នំពេញ)៖  សន្និបាតរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤១ នៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយ ទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានសំរេចបោះឆ្នោតបញ្ចូលជាសមាជិកគណៈអចិន្រ្តៃយ៍ថ្មីចំនួន ៧រូបថែមទៀត ដែលសុទ្ធសឹងជាឧបនាយករដ្ឋមន្ត្រី និងមេយោធា ។

សមាជិកគណៈអចិន្រ្តៃយ៍ថ្មីដែលទើបជាប់ឆ្នោតទាំង៧រូបនោះរួមមាន៖

១៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៣៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៥៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ
៧៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក។

លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយកខុទ្ទការល័យសម្តេចប្រធានព្រឹទ្ធសភា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា បន្ទាប់ពីបញ្ចូលសមាជិកគណៈអចិន្រ្តៃយ៍ថ្មីទាំង៧រូបនេះ ពេលនេះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានសមាជិកគណៈអចិន្រ្តៃយ៍សរុបទាំងអស់ចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨៦៥រូបផងដែរ។

បើតាមលោក ម៉ម សារិន សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ពីមុនមានចំនួន៣៥រូប ប៉ុន្តែបានទទួលមរណភាពចំនួន៥រូប ដូច្នេះបញ្ចូលសមាជិកថ្មីថែម៧រូបទៀត ធ្វើឲ្យសមាជិកអចិន្ត្រៃយ៍ទាំងអស់កើនឡើងចំនួន៣៧រូប ៕

បញ្ជីរាយនាមសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាចាស់៖

Comments

comments