(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងដាក់តង់ជួលចំនួន ៣០០តង់ នាឱកាសបុណ្យឆ្លងឆ្នាំ ២០១៨-២០១៩ នៅឆ្នេរអូឈើទាល (អតីតអារីស្តុន) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្ត្រីសាលាខេត្តព្រះសីហនុបានថ្លែងអោយដឹងថា នាឱកាសបុណ្យចូលឆ្នាំសកល ២០១៩ នេះរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនឹងមន្ទីរទេសចរណ៍ នឹងដាក់ជួលតង់ចំនួន ៣០០តង់ តាមបណ្តោយឆ្នេរអូឈើទាល (អតីតអារីសស្តុន) ដើម្បីឱ្យភ្ញៀវទេសចរបានកំសាន្ត និងសម្រាក ។
ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំភ្លើងងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត បង្គន់ចល័តចំនួន ៤០កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ នៅក្នុងតំបន់បោះតង់នោះ ។
មន្ត្រីសាលាខេត្តព្រះសីហនុបានថ្លែងថា សម្រាប់ព័ត៌មានលំអិតផ្សេងៗសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 012 625 567 !!!